កងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 25 កញ្ញា 2023
កងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន

លោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង កាលពីពេលថ្មីៗនេះបានដឹកនាំកម្លាំងចំនួន០៧នាក់ចុះឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ នឹម បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពឹតប្រាកដ មានទីលំនៅនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ 

កងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ១.ម្សៅក្រាម(ម៉ាទឹកក)ចំនួន១កញ្ចប់តូចទូរស័ព្ទម៉ាក ViVo ១គ្រឿង កាបូបដៃព៌ណខ្មៅចំនួន១ លុយចំនួន៤០០០០៛(បួនម៉ឺនរៀល) ដបទឹកជក់ថ្នាំញៀនចំនួន១ និងប្រអប់តូចព៌ណបៃតងសំរាប់ដាក់ថ្នាំញៀនចំនួន១។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវិធី៕

កងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន