អូរធម្មជាតិកាត់ទទឹងផ្លូវជាតិលេខ៦៤ ស្ថិតនៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត និងភូមិស្រអែមជើងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានបុគ្គលអ្នកមានប្រាក់ធ្វើរបងថ្មរំលោភលើផ្ទៃអូរយកទៅបម្រើប្រយោជន៍ឯកជនរបស់ខ្លួនបានយ៉ាងរលូនក្រោមខ្សែភ្នែកមហាជន។
ទាក់ទងការធ្វើបែបនេះបានលោក សេង រីន ម្ចាស់សំណង់បានឱ្យអ្នកសារព័ត៌មានដឹងថាការសាងសង់ធ្វើឡើងរយៈពេលជាង១ឆ្នាំមកហើយ គឺខាងសូរិយោដីបានកំណត់ឱ្យធ្វើត្រឹមហ្នឹងតែម្តង «និយាយឱ្យចំទៅគឺខាងអាជ្ញាធរស្រុកគេតម្រូវឱ្យលោកធ្វើជាដំណាក់ៗបែបនេះ»។ (ព័ត៌មានបឋម) វីដេអូលម្អិត https://fb.watch/mDY-5k0n6j/?mibextid=cr9u03