អ្នកជំនាញអនាម័យចំណីអាហារព្រមានថា សណ្តែកបណ្តុះមិនខុសពីអយស្ទើប៉ុន្មានទេដែលមិនគួរញ៉ាំឆៅ

ពិភពលោក
ថ្ថ្ងៃពុធ 8 មករា 2025
អ្នកជំនាញអនាម័យចំណីអាហារព្រមានថា សណ្តែកបណ្តុះមិនខុសពីអយស្ទើប៉ុន្មានទេដែលមិនគួរញ៉ាំឆៅ

ហានិភ័យនៃការពុលអាហារបង្កឡើងដោយបន្លែសណ្ដែកបណ្តុះដែលមិនខុសពីអយស្ទើគ្រប់គ្នានិយមបរិភោគពួកវាទាំងឆៅនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខៅសធ។ អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារនិយាយថា បាក់តេរីឆ្លងរាលដាល យ៉ាងរហ័សនៅក្នុងរដូវត្រជាក់ពួកវាចូលចិត្តនៅកន្លែងដែលក្តៅហប់ងងឹតហើយសើមជាប់។ ជាក់ស្តែងទីតាំងដែលគេដាំសណ្ដែកបណ្តុះគឺស្ថិតក្នុងបរិស្ថានដែលស៊ីជាមួយចំណង់ចំណូលចិត្តរបស់បាក់តេរី ដូចនេះសណ្ដែកបណ្តុះប្រមូលផ្តុំដោយបាក់តេរីជាច្រើន។

អ្នកជំនាញអនាម័យចំណីអាហារព្រមានថា សណ្តែកបណ្តុះមិនខុសពីអយស្ទើប៉ុន្មានទេដែលមិនគួរញ៉ាំឆៅ

អ្នកជំនាញបន្ថែមថា សណ្ដែកបណ្តុះខុសពីបន្លែផ្សេងដែលគេនិយមបរិភោគឆៅ ឬស្រុះអោយស្រពាប់បន្តិចតែប៉ុណ្ណោះ ដូចនេះវានឹងមានហានិភ័យនៃការពុលអាហារ ។ ការសិក្សាមួយពីសាកល វិទ្យាល័យនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកបាន រាយការណ៍ថា ចំនួនអតិសុខុមប្រាណនៅលើគ្រាប់ពូជដែលរៀបនឹងលូតលាស់អាចកើនឡើងដល់១ពាន់លានក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីចេញពន្លក។

អ្នកជំនាញអនាម័យចំណីអាហារព្រមានថា សណ្តែកបណ្តុះមិនខុសពីអយស្ទើប៉ុន្មានទេដែលមិនគួរញ៉ាំឆៅ

ដូចនេះហើយសណ្ដែកបណ្តុះ អាចត្រូវបានបំពុលដោយបាក់តេរី បង្កគ្រោះថ្នាក់ដូចជា E.coli, Listeria និងSalmonella ដែលអាចបណ្តាលឱ្យមានរោគសញ្ញាពុលអាហារ ដូចជា រោគ ក្អួត ចង្អោរ ឈឺពោះ និងក្តៅខ្លួនខ្លាំង ហើយវាក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល អស់កម្លាំង ឈឺចុកចាប់ និងគ្រុនញាក់ផងដែរ ។ រោគសញ្ញានៃការពុលអាហារទាំងនេះជាធម្មតាចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងបន្ទាប់ពីទទួលទានអាហារ ដែលមានមេរោគ ប៉ុន្តែក្នុងករណីខ្លះវាអាចចំណាយពេលដល់ទៅមួយសប្តាហ៍ទើបរោគសញ្ញាលេចឡើង៕

អ្នកជំនាញអនាម័យចំណីអាហារព្រមានថា សណ្តែកបណ្តុះមិនខុសពីអយស្ទើប៉ុន្មានទេដែលមិនគួរញ៉ាំឆៅ