ក្រុមអ្នកស៊ើបអង្កេតវៀតណាម ដែលធ្វើការជាមួយអាជ្ញាធរថៃ លើករណីធ្វើអត្តឃាតកម្ម ជនជាតិវៀតណាម ៦នាក់ ក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Grand Hyatt Erawan នៅបាងកក កំពុងដាក់សម្ពាធដល់ភាគីពាក់ព័ន្ធដើមចមនៃរឿងនេះ។
សារព័ត៌មាន VN Express វៀតណាមចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ កំពុងសហការជាមួយអាជ្ញាធរ ក្នុងតំបន់ក្នុងការស៊ើបអង្កេតការស្លាប់ របស់ជនជាតិវៀតណាមចំនួនប្រាំមួយនាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan។
លោកស្រី Hang បានស្នើទៅប៉ូលីសថៃ និងក្រសួងការបរទេសថៃ ឱ្យផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីករណីនេះ ខណៈពេលដែលក៏ស្នើសុំឱកាស ដើម្បីដាក់ពង្រាយវិធានការការពារ សម្រាប់ជនរួមជាតិរបស់ខ្លួន។ ស្ថានទូតក៏កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងការរៀបចំពិធីបុណ្យសព នៅពេលដែលពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើ។
បច្ចុប្បន្នសពដែលត្រូវគេស្គាល់អត្តសញ្ញាណ ក្នុងការស្លាប់ដ៏ចម្លែកនេះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យដើម្បីស្វែងរកតម្រុយ និងភស្តុតាង៕