ការថ្លែងដូចនេះពីសំណាក់លោកអនុសេនីយ៏ឯក ហ៊ន់ លាងហេង ក្នុងឱកាសពិធីប្រកាសឱ្យលោកទទួលដំណែងជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកចុងកាល់ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
នៅពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានដាក់ចេញនូវគន្លឹះចំណុចសំខាន់ៗ ហើយក្រើនរំលឹកទៅដល់មេបញ្ជាការមូលដ្ឋានស្រុកចុងកាល់ ដែលទើបនឹងតែងតាំងថ្មី ចូលរួមកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធថ្មីនិងរក្សាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងទីបញ្ជាការឱ្យបានល្អ ជាពិសេសសហការជាមួយអាជាធរគ្រប់លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ អប់រំណែនាំទៅដល់សិស្សានុស្ស ទំនាក់ទំនងសាកសួរពត៌មានជាមួយលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បង្ការបង្ក្រាប បទល្មើសក្មេងទំនើង ចោរលួចចោរឆក់ចោរប្លន់ និងទប់ស្កាត់ បង្ក្រាបរាល់ការប្រើប្រាស់រក្សាទុកនិងជួញដូរ គ្រឿងញៀននៅតាមមូលដ្ឋានជាដើម។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងកម្លាំងប្រដាប់ទាំងបីអស់លោក លោកស្រីមកពីតាមបណ្តាឃុំទាំង៤ ក្នុងស្រុកចុងកាល់ជាច្រើននាក់ផងដែរ៕