ស្ត្រីប៉ូលិសចរាចរណ៍ម្នាក់បានបាត់ខ្លួន មិនដឹងមូលហេតុ ដោយបន្សល់ទុកនៅតែរថយន្តម៉ាកកាម៉ារីបាឡែន១គ្រឿង ចោលនៅលើស្ពានសេកុង បង្កការភ្ញាក់ផ្អើលកាលពីវេលាថ្ងៃត្រង់ទី១៥ ឧសភា ២០២៤។
ការបាត់ខ្លួននេះគេសង្ស័យលោតទឹកស្ពានសម្លាប់ខ្លួន តែឯអ្នកខ្លះទៀតមិនជឿទេ ព្រោះជាមន្ត្រីនគរបាលយុត្តិធម៌ទំនងជាមិនគិតខ្លីទេ គ្រាដែលក្រុមគ្រួសាបង្ហើបថា ស្ត្រីរូបនោះមានវិបត្តិក្នុងក្រុមគ្រួសារកន្លងមក។
ទោះជាយ៉ាងណារហូតមកដល់ល្ងាចនេះសមត្ថកិច្ចបានប្រើទូកជាច្រើនគ្រឿងចុះស្វែងរកនៅក្នុងទឹកទន្លេសេកុង តែពុំឃើញនោះទេ៕