ប្រជាពលរដ្ឋដែលក្រុមចោរគាស់ផ្ទះទាំងថ្ងៃ ១៦ល្វែងបានឱ្យ 1Post ដឹងថា ពួកគាត់កំពុងកើតក្ដីបារម្ភពីសុវត្ថិភាពសន្តិសុខព្រោះចោរគាស់ផ្ទះទាំងថ្ងៃ
យកសំភារៈអស់គ្មានសល់ សូម្បីតែទ្វារក៏លួចយកទៅ គ្រាដែលសកម្មភាពនេះកើតឡើងច្រើនលើកមកហើយ ពេលពួគាត់មិននៅផ្ទះរវល់ទៅរកស៊ីនៅភ្នំពេញ។
លោក រដ្ឋា ម៉ី ជាអ្នកភូមិខាងលើបានឱ្យដឹងថា សកម្មភាពចោរគាស់ផ្ទះវាយបំបែកកញ្ចក់ កាត់សោកាត់ដែកនេះបានចាប់ផ្ដើមកើតឡើងជាហូរហែក្រោយចូលឆ្នាំខ្មែរហើយបាន៣ទៅ៤ថ្ងៃ ស្ថិតនៅភូមិទំនប់ទឹត ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គ្រាដែលពលរដ្ឋប្តឹងសមត្ថកិច្ចដែរ តែហាក់មិនថមថយសោះ។
ទាក់ទងនឹងករណីនេះលោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ 1Post មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយ ដោយលេខទូរសព្ទដៃរបស់លោកទាក់ទងពុំទាន់បាន។
ទោះយ៉ាងនេះក្ដីប្រជាពលរដ្ឋសូមស្នើដល់អាជ្ញាធរនិងសមត្ថកិច្ចមេត្តាបង្កើនការចុះល្បាតពិនិត្យមើលបង្ក្រាបករណីចោរកម្មក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពស្របទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕