ភ្លៀងមួយមេជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនៅខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់ស្រមោល

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 26 មេសា 2023
ភ្លៀងមួយមេជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនៅខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់ស្រមោល

គ្រាភ្លៀងខ្លាំងមួយមេជនសង្ស័យ២នាក់ បានលួចហែកដែកនៃបន្ទប់ឃុំឃាំងរត់យករួចខ្លួនបានសម្រេចនៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ភ្លៀងមួយមេជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនៅខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់ស្រមោល

ជនសង្ស័យបរទេសស្បែកខ្មៅពាក់ព័ទ្ធបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៣។ 

ភ្លៀងមួយមេជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនៅខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់ស្រមោល

ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ ហើយបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងបានបញ្ជូនខ្លួនមកឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ បច្ចុប្បន្នជនសង្ស័យមិនដឹងគេចទៅកន្លែងណានោះទេ៕

ភ្លៀងមួយមេជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនៅខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់ស្រមោល