
កាលពីពេលថ្មីៗនេះធ្លាយវីដេអូលើបណ្តាញព័ត៌មានសង្គម ដោយក្រុមអ្នកវាយគេនោះដូចជាម៉ាហ្វៀមិនគោរពច្បាប់ទៅហើយ ដោយវាយតប់យ៉ាងកំរោលលើមនុស្សមួយក្រុមជនជាតិបរទេស បន្ទាប់ពីពួកគេព្យាយាមរត់ចេញទីតាំងអគារអនឡាញ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត។

ក្រោយលោក ម៉ែន អេង លោកអភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា អាជ្ញាធរបានធ្វើការរំដោះមនុស្សចំនួន ១៤នាក់ និង១២នាក់ត្រូវចាប់ខ្លួន ដោយមានកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។ ជាលទ្ធផលក្នុងការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពសមត្ថកិច្ចបានធ្វើការរំដោះជនជាតិវៀតណាម១៤នាក់ ខណៈជនស្ស័យត្រូវឃាត់ខ្លួនសុទ្ធសឹងតែបុរសជាសន្តិសុខ និងមេការសន្តិសុខជាជនៈាតិចិនក្នុងទីតាំងកើតហេតុ។


ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានជាតិខ្មែរ និងចិន៖ ឈ្មោះ ហ្គួ សុង ជនជាតិចិន, ឈ្មោះ លីវ វ៉ី ជនជាតិចិន, ឈ្មោះ ចូ ហុងពីង ជនជាតិចិន, ឈ្មោះ មីវ យៀនសិ ជនជាតិចិន, ឈ្មោះ ទេព មានុន ជនជាតិខ្មែរ, ឈ្មោះ ឆុន ពិសិទ្ធ ជនជាតិខ្មែរ, ឈ្មោះ ឡេង សុផាត ជនជាតិខ្មែរ, ឈ្មោះ ប៉ែន សំណាង ជនជាតិខ្មែរ, ឈ្មោះ សកា វែន ជនជាតិខ្មែរ, ឈ្មោះ ខែម ខួច ជនជាតិខ្មែរ, ឈ្មោះ ប៉ោ ភារម្យ ជនជាតិខ្មែរ, ឈ្មោះ ឃាន ប៉ាទី ជនជាតិខ្មែរ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
