និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញ លោកអគ្គនាយកក្រុមហ៊ុន បុរី វីឡាលាភសំណាង ឯ.ក ចូលខ្លួនមកបង់ប្រាក់ផាកពិន័យ។
ការពិន័យនេះដោយសារក្រុមហ៊ុន បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយពុំទាន់មានអាជ្ញាបណ្ណពី ន.អ.ប. ល្មើសនឹងប្រការ៤៤ នៃប្រកាសលេខ ០៨៩ សហវប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ និងទទួលរងការផាកពិន័យពី ន.អ.ប. ចំនួន ១០០.០០០.០០០ រៀល (មួយរយលានរៀលគត់)។
ទាក់ទងរងការពិន័យនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីម្ចាស់បុរីខាងលើបាននៅឡើយ៕