ព្រោះខឹងអូនផឹកស៊ីមិនដេកជាមួយ ទើបបងធ្វើបែបនេះ ចុងក្រោយគុក មួយទៀតធ្វើបុណ្យ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 9 មីនា 2023
ព្រោះខឹងអូនផឹកស៊ីមិនដេកជាមួយ ទើបបងធ្វើបែបនេះ ចុងក្រោយគុក មួយទៀតធ្វើបុណ្យ

បុរសឃាតករដែលបានចាក់នារីរោងចក្រ១កាំបិតបណ្តាលឱ្យស្លាប់នៅច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន គ្រាដែលជនដៃដល់បានសារភាពថា មូលហេតុដោយសារភ្លើងប្រចណ្ឌ ខឹងសង្សារផឹកស៊ី មិនដេកជាមួយ ដោយដេកបែកបន្ទប់។

ការចាប់ខ្លួនខាងលើកាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅមុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ។

ព្រោះខឹងអូនផឹកស៊ីមិនដេកជាមួយ ទើបបងធ្វើបែបនេះ ចុងក្រោយគុក មួយទៀតធ្វើបុណ្យ

ជនសង្ស័យជាឃាតករ មានឈ្មោះឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ចំណែកនារីរងគ្រោះ មានឈ្មោះសៀក ស៊ាវឡី អាយុ២២ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕

ព្រោះខឹងអូនផឹកស៊ីមិនដេកជាមួយ ទើបបងធ្វើបែបនេះ ចុងក្រោយគុក មួយទៀតធ្វើបុណ្យ ព្រោះខឹងអូនផឹកស៊ីមិនដេកជាមួយ ទើបបងធ្វើបែបនេះ ចុងក្រោយគុក មួយទៀតធ្វើបុណ្យ