សំណង់ដ៏ស្កឹមស្កៃសង់លើចំណីសមុទ្រអង្កោលបានសង្ស័យពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ គ្រាអាជ្ញាធរថាជាដីកម្មសិទ្ធនិងកំពុងរត់ច្បាប់

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 5 មីនា 2023

វិឡា និងអាគារដ៏ស្កឹមស្កៃមិនតិចជាង៤ខ្នងកំពុងសាងសង់លើដីចំណីសមុទ្រអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើ ខេត្តកែប ដែលមើលទៅហាក់មានសំណាងជាងពលរដ្ឋដទៃ ព្រោះទីតាំងឆ្នេរខ្សាច់អង្គោលលាតសន្ធឹងរាប់រយម៉ែត្រគ្មានសំណង់រឹងមាំណាមកបាំងជិតបែបនេះទេ ទោះកន្លែងនោះពុំមានខ្សាច់ ដែលផ្ទុយពីអនុក្រិតរបស់រាជរដ្ឋាភិបាលបានកំណត់ចំណីឆ្នេរ ឬ ពាមសមុទ្រ ត្រូវទុកប្រវែង ១០០ម៉ែត្រ ចុះក្រឡេកមកសកម្មភាពនេះវិញ។ វីដេអូ https://fb.watch/j3MDUTh68c/

សំណង់ដ៏ស្កឹមស្កៃសង់លើចំណីសមុទ្រអង្កោលបានសង្ស័យពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ គ្រាអាជ្ញាធរថាជាដីកម្មសិទ្ធនិងកំពុងរត់ច្បាប់

ការសង់សំណង់ខាងលើធ្វើឡើងតាំងពីជំនាន់លោកស្រីអភិបាលស្រុកអាណត្តិមុន ហើយក៏ត្រូវបានផ្អាកព្រោះតែគ្មានច្បាប់ត្រឹមត្រូវ តែក្រោយមកទៀតម្ចាស់សំណង់នៅតែហ៊ានធ្វើបន្តរហូតមកដល់អាណត្តិអភិបាលថ្មីនេះ។

ទាក់ទងសកម្មភាពសាងសង់នេះលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើបានឱ្យ 1Post ដឹងថាការសង់នេះស្ថិតលើដីកម្មសិទ្ធ មិនស្ថិតលើដីឆ្នេរទេ។ ហើយម្ចាស់សំណង់កំពុងសុំច្បាប់សាងសង់សុំកែប្លង់ចូលទៅមន្ទីរដែនដីហើយ។ ដែលសកម្មភាពនេះនាំឱ្យគេកើតឆ្ងល់ថា ហេតុអ្វីសំណង់អាចធ្វើទៅបាន ទាំងមិនទាន់មានច្បាប់អនុញ្ញាតិគ្រប់គ្រាន់ក្នុងដៃនៅឡើយ។

សំណង់ដ៏ស្កឹមស្កៃសង់លើចំណីសមុទ្រអង្កោលបានសង្ស័យពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ គ្រាអាជ្ញាធរថាជាដីកម្មសិទ្ធនិងកំពុងរត់ច្បាប់

បើតាមប្រភពដែល 1Post ទទួលបានដីនេះដើមឡើយជាបន្ទាយសមត្ថកិច្ចជើងទឹក ហើយបានលក់បន្តបន្ទាប់ធ្លាក់មកដល់លោក កែវ បេងវឌ្ឍន៍ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ក្រោយមកទៀតមានអ្នកមកអះអាងថា ដោយសារដីនេះមានបញ្ហាលោក បេងឌ្ឍ ន៍ក៏បានលក់បន្តឱ្យទៅលោក ហួត ហាក់ ដែលជាម្ចាស់សំណង់នេះ។

ទាក់ទងនឹងលោក ហួត ហាក់ ម្ចាស់សំណង់ខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

សំណង់ដ៏ស្កឹមស្កៃសង់លើចំណីសមុទ្រអង្កោលបានសង្ស័យពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ គ្រាអាជ្ញាធរថាជាដីកម្មសិទ្ធនិងកំពុងរត់ច្បាប់

សូមរំលឹកថា តាមអនុក្រឹតលេខ ៩៨ អនប្របក ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា  ត្រង់មាត្រា៨ បានកំណត់ថា ឆ្នេរ និងពាមសមុទ្រ  ត្រូវទុកចម្ងាយ ១០០ម៉ែត្រ(ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈស្របឆ្នេរស្រាប់ក៏គិតត្រឹមផ្លូវនោះ។  ចុះក្រឡេកមកមើលទីតាំងនេះវិញ ហេតុអ្វីគេអាចសង់សំណង់រឹងមាំថ្មីៗបាន។ នេះជាព័ត៌មានបឋម 1Post កំពុងព្យាយាមសាកសួរអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ តាពេជ្រ