មិនខាងតាកែវទេ បងប្រុសចរិតទមិឡសាមិនកែធ្លាប់ចេញចូលគុក ចុងក្រោយយកប៉័ងតោគប់ប្អូនខ្លួនឯង

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 15 កុម្ភៈ 2023
មិនខាងតាកែវទេ បងប្រុសចរិតទមិឡសាមិនកែធ្លាប់ចេញចូលគុក ចុងក្រោយយកប៉័ងតោគប់ប្អូនខ្លួនឯង

បងប្រុសចរិតហិង្សាមិនកែ យកកាំបិតប៉័ងតោគប់ប្អូនខ្លួនឱ្យរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់កាលវេលាម៉ោង ១៤:១០នាទី ថ្ងៃទី១៣ កុម្ភៈ ២០២៣ នៅចំណុចផ្ទះចំការដាំបន្លែ ស្ថិតនៅភូមិវាលវង់សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ គីម ឈុនលី ភេទប្រុស  អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅកន្លែងកើតហេតុខាងលើ រងរបួសធ្ងន់ត្រូវចង្កាដេរចំនួន០៧ថ្នេរ និងកដៃខាងឆ្វេងចំនួន០៧ថ្នេរ(ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ) និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ រីឯជនបង្កឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះដាំបន្លែជាមួយគ្នា(ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ)។

មិនខាងតាកែវទេ បងប្រុសចរិតទមិឡសាមិនកែធ្លាប់ចេញចូលគុក ចុងក្រោយយកប៉័ងតោគប់ប្អូនខ្លួនឯង

ប្រភពដំណឹងបានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល០០:២០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ជនបង្កជិះម៉ូតូមកដល់ផ្ទះចំការបន្លែ និងបានដេីរទៅស្រាវខ្សែភ្លេីងជុំវិញផ្ទះ រួចជនរងគ្រោះប្រាប់ថាមិនបាច់ស្រាវខ្សែភ្លេីងទេយប់ហេីយ ជនបង្កក៏បានជេរជនរងគ្រោះនិងនិយាយថាកុំចេះរឿងប្ដីប្រពន្ធអាញ់ ពេលនោះជនបង្កក៏បានដេីរចូលក្នុងផ្ទះតាមផ្លូវក្រោយហេីយដេីរចេញមកវិញ រីឯជនរងគ្រោះបានដេីរចេញពីក្នុងផ្ទះ ភ្លាមនោះជនបង្កបានយកកាំបិតប៉័ងតោពីក្នុងផ្ទះគប់ទៅលេីជនរងគ្រោះត្រូវចង្កា និងកដៃខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន០១ដើមនៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មិនខាងតាកែវទេ បងប្រុសចរិតទមិឡសាមិនកែធ្លាប់ចេញចូលគុក ចុងក្រោយយកប៉័ងតោគប់ប្អូនខ្លួនឯង

សូមរំលឹកថា បុរសហិង្សាខាងលើជាមុខសញ្ញាចាស់កាលពីថ្ងៃទី០៨ សីហា ២០២២ ធ្លាប់បានហៅទៅអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ករណីគំរាមហិង្សានិងដុតខ្ទម។ នៅថ្ងៃទី២៦ ធ្នូ ២០២២ករណីដុតផ្ទះប្រជាពលរដ្ឋ បានជនរងគ្រោះដកពាក្យបណ្តឹងទើបសមត្ថកិច្ចដោះលែងឱ្យនៅក្រៅឃុំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ករណីយកកាំបិតគប់ប្អូនខ្លួនឯងឱ្យរបួសធ្ងន់នេះឯង៕ យាយយាត