លិខិតថ្កោលទោសអាចធ្វើតាមប្រព័ន្ធឌីជីថល ពីចម្ងាយបានហើយចាប់ពីថ្ងៃនេះ ដោយគ្រាន់តែចូលទៅ…

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 6 កុម្ភៈ 2023
លិខិតថ្កោលទោសអាចធ្វើតាមប្រព័ន្ធឌីជីថល ពីចម្ងាយបានហើយចាប់ពីថ្ងៃនេះ ដោយគ្រាន់តែចូលទៅ…

ក្រសួងយុត្តិធម៌ បើកដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដោយត្រូវចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពីAPP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android។

លិខិតថ្កោលទោសអាចធ្វើតាមប្រព័ន្ធឌីជីថល ពីចម្ងាយបានហើយចាប់ពីថ្ងៃនេះ ដោយគ្រាន់តែចូលទៅ…

ការដាក់ដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថានឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឲ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុនបន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។

ទន្ទឹមនឹងការដាក់ឲ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕ រំចង់

លិខិតថ្កោលទោសអាចធ្វើតាមប្រព័ន្ធឌីជីថល ពីចម្ងាយបានហើយចាប់ពីថ្ងៃនេះ ដោយគ្រាន់តែចូលទៅ…