បន្ទាប់ពីគ្រោះថ្នាក់ជាមួយរថយន្តដឹកជីលាមកគោ រទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេមួយផ្សេងទៀតរបស់អ្នកឧកញ៉ា គិត ម៉េង បានទៅបុកជាមួយរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនៅភូមិទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត១រសៀល ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា យ៉ាងតិចមានមនុស្ស ២នាក់បានរងរបួសក្នុងហេតុការណ៍នេះ ហើយត្រូវវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ និងបង្កឱ្យលំនៅដ្ឋានរបស់ពលរដ្ឋនៅក្បែរផ្លូវរទេះភ្លើងរងការខូចខាតផងដែរ។
ចំណែកសមត្ថកិច្ចឯណ្ណោះវិញបានឱ្យដឹងថា ផ្លូវប្រសព្វរទេះភ្លើងឆ្លងកាត់គឺពុំមានដាក់ប៉ារ៉ាស់នោះទេ ស្របពេលដែលរថយន្តសង្គ្រោះបន្ទាន់កំពុងធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បង្កជាគ្រោះថ្នាក់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់វិធានការតាមនីតិវិធី។
សូមរម្លឹកថា គ្រាន់តែខែដំបូងនៃឆ្នាំ ២០២៣ នេះរទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង បាន បុកជាយានយន្តប្រជាពលរដ្ឋចំនួន ៣កណី ដែលមានដូចជា នៅខែត្របាត់ដំបងបុកជាមួយរថយន្តដឹកថ្មរបស់ក្រុមហ៊ុន ណឹម ម៉េង នៅខេត្តកណ្ដាលបុកជាមួយរថយន្តដឹកជីលាមកគោ និងនៅខែត្រព្រះស៊ីហនុគឺបានបុកជាមួយរថយន្តសង្គ្រោះបន្ទាន់នេះឯង ដែលអ្នកបើកបរគួរតោងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរឆ្លងកាត់ផ្លូវប្រសព្វនៅតាមចំណុចប្រឈមខាងលើ៕ រំដួល