គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវការប្រាក់ជាង ៤ពាន់លានដុល្លារ និងចំណាយពេល៤ឆ្នាំ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 24 មករា 2023
គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវការប្រាក់ជាង ៤ពាន់លានដុល្លារ និងចំណាយពេល៤ឆ្នាំ

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)បានបង្ហាញឱ្យដឹងថា គម្រោងនេះ មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ 

គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវការប្រាក់ជាង ៤ពាន់លានដុល្លារ និងចំណាយពេល៤ឆ្នាំ

បើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសារជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវការប្រាក់ជាង ៤ពាន់លានដុល្លារ និងចំណាយពេល៤ឆ្នាំ

ក្នុងកិច្ចប្រជុំនេះដែរ តាមរយៈការសិក្សា បឋមនេះ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាម៉េរិកដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១ ៤៣៥ មីលីម៉ែត្រ ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០ គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០ កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕

គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវការប្រាក់ជាង ៤ពាន់លានដុល្លារ និងចំណាយពេល៤ឆ្នាំ