ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 1 មីនា 2022
ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា

រទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកគ្នាជាមួយរថយន្តម៉ាក Ford មួយគ្រឿងបានកើតឡើងបន្ថែមមួយករណីទៀតហើយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោង ១០:០០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរូបភាពក្នុងកាំមេរ៉ាសុវត្ថិភាពបានបង្ហាញថា ខណៈរទេះភ្លើងកំពុងជិតមកដល់ចំណុចឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ដោយមានឆ្មាំចាំមើល និងប៉ារាស់ខ្លី២សងខាងទម្លាក់មិនដល់គ្នា មានចន្លោះចំហនៅកណ្ដាលទ្រូងផ្លូវធ្វើឱ្យអ្នកបើកបររថយន្តមានឱកាសបើកឆ្លងកាត់ មិនដឹងថាអ្នកបើកបរនោះចាប់អារម្មណ៍ថា រទេះភ្លើងជិតមកដល់ឬមិនដឹងខ្លួននោះទេ បានជាបើកបន្តទៅមុខតាមរថយន្តមួយគ្រឿងទៀតដែលឆ្លងផុតមុន រីឯខ្លួនឯងកំពុងបើកតាមពីក្រោយស្របពេលរទេះភ្លើងបើកមកដល់ក៏បុកចំក្បាលរថយន្តតែម្ដង។

ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា

ទាក់ទងករណីនេះ 1Post មិនទាន់ទំនាក់ទំនងសុំការបញ្ជាក់ពីភាគីទាំងពីរបាននៅឡើយទេ។

សូមរម្លឹកថា នេះមិនជាលើកទីមួយទេករណីគ្រោះថ្នាក់ចរាចរណ៍រវាងរទេះភ្លើងក្រុមហ៊ុន Royal Railway បុកគ្នាជាមួយយានយន្តពលរដ្ឋ សូម្បីតែរទេះភ្លើងនិងរទេះភ្លើងរបស់ក្រុមហ៊ុនមួយនេះក៏បានបុកគ្នាឯងផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា ទៀតហើយ! ករណីរទេះភ្លើងរបស់ក្រុមហ៊ុន Royal Railway បុកយានយន្តពលរដ្ឋនៅកម្ពុជា