រទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បុ.កអ្នកជិះម៉ូតូអូសជាង២០ម៉ែត្រនៅចំណុចផ្លូវប្រសព្វគ្មានប៉ារាស់និងឆ្មាំគ្រប់គ្រាន់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 12 ធ្នូ 2022
រទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បុ.កអ្នកជិះម៉ូតូអូសជាង២០ម៉ែត្រនៅចំណុចផ្លូវប្រសព្វគ្មានប៉ារាស់និងឆ្មាំគ្រប់គ្រាន់

បុរសម្នាក់កំពុងបើកបរម៉ូតូឆ្លងផ្លូវរទេះភ្លើង ត្រូវបានរថភ្លើងបុកពេញទំហឹងអូសជាង២០ម៉ែត្រនៅវេលាម៉ោង១៤:២០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្ឆ្នាំ២០២២ នៅចំណុចផ្លូវប្រសព្វមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

រទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បុ.កអ្នកជិះម៉ូតូអូសជាង២០ម៉ែត្រនៅចំណុចផ្លូវប្រសព្វគ្មានប៉ារាស់និងឆ្មាំគ្រប់គ្រាន់

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកភ្ញៀវពណ៌ខៀវមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង ( ភ្នំពេញ មក បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកស្គុបពីពណ៌ស មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 1U-0709 បើកបរដោយបុរសម្នាក់អាយុប្រហែលជាង២០ឆ្នាំក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ទទឹងផ្លូវដែកក៏ត្រូវរថភ្លើងបុកពេញទំហឹងអូសជាង២០ម៉ែត្របណ្តាលអោយម៉ូតូខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបរហក់ចេញបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។

រទេះភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បុ.កអ្នកជិះម៉ូតូអូសជាង២០ម៉ែត្រនៅចំណុចផ្លូវប្រសព្វគ្មានប៉ារាស់និងឆ្មាំគ្រប់គ្រាន់

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

ទាក់ទងករណីនេះពលរដ្ឋលើកឡើងថា គ្រប់ចំណុចផ្លូវប្រសព្វគួរតែដាក់ប៉ាស់ និងឆ្មាំឱ្យគ្រប់គ្រាន់ ដើម្បីសម្រួលដល់វិធានសុវត្ថិភាព គ្រាដែល 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង បាននៅឡើយ៕ រំចង់