ពលរដ្ឋ ២ភូមិកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលថ្មក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 26 វិច្ឆិកា 2022
ពលរដ្ឋ ២ភូមិកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលថ្មក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង

ភ្នំពេញ៖  ក្រុមពលរដ្ឋរស់នៅភូមិព្រៃសាលា និងភូមិចំការឪឡឹក កាលពីម៉ោងជាង ៤រសៀលថ្ងៃទី២៥ វិច្ឆិកា ២០២២ បានកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលបេតុងដែលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បោះបិទផ្លូវមិនអាចឱ្យរថយន្តឆ្លងកាត់បាន ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមអ្នកភូមិបានឱ្យដឹងថា នៅចំណុចដែលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេបោះបង្គោលនោះគឺជាផ្លូវសម្រាប់ពលរដ្ឋក្នុងភូមិជាង ២០០គ្រួសារ និងអ្នកធ្វើដំណើរផ្សេងទៀតឆ្លងកាត់ចេញចូលជាយូរមកហើយ។ បែជាគេបានយកកំណាត់សសរថ្មចំនួន ៦ដើម ទៅជីកដាំលើផ្លូវមិនអាចឱ្យរថយន្តចេញចូលឆ្លងកាត់ផ្លូវរថភ្លើងបានដូចកាលពីដើមឡើយ។

ពលរដ្ឋ ២ភូមិកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលថ្មក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង

ទាក់ទងសកម្មភាពខាងលើ 1Post នៅមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បាននៅឡើយ។

ទោះជាយ៉ាងនេះក្ដីពលរដ្ឋកើតឆ្ងល់ ក៏បានសំណូមពរដល់រដ្ឋបាលរាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យលើសកម្មភាពបោះបង្គោលនេះផង កុំចេះតែដើរបិទផ្លូវបែបនេះ។ បើសិនចំណុចឆ្លងកាត់ផ្លូវដែកនោះវាអាចបង្កគ្រោះថ្នាក់ ក៏ក្រុមហ៊ុនគួររៀបចំដាក់ប៉ារ៉ាស់ ឬរកវិធីផ្សេងទៀតដើម្បីបញ្ចៀស ប្រសើជាងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋបើករថយន្តបានបែបនេះ។

ពលរដ្ឋ ២ភូមិកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលថ្មក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង

គួររម្លឹកថា នាពេលកន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាច្រើនករណីនៅតាមបណ្ដាចំណុចផ្លូវប្រសព្វឆ្លងកាត់រវាងយានយន្តប្រជាពលរដ្ឋ និងរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ។ ដែលអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈមខាងលើ គួរតោងប្រយ័ត្នអំពីសុវត្ថិភាពឱ្យបានខ្ពស់មុននឹងធ្វើដំណើរឆ្លងកាត់៕ រំចង់

ពលរដ្ឋ ២ភូមិកើតទុក្ខមិនសុខចិត្តលើកគ្នាទៅដកបង្គោលថ្មក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង