សម្តេចសង្ឃកាតូលិក បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ និងស្នើឱ្យបញ្ឈប់

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 26 មករា 2023
សម្តេចសង្ឃកាតូលិក បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ និងស្នើឱ្យបញ្ឈប់

សម្តេចសង្ឃកាតូលិក ហ្វ្រង់ស៊ីស (Francis) បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ ដោយសារតែពួកគេមិនទទួលបានសិទ្ធិស្មើគ្នាដូចក្រុមមនុស្សឯទៀត។លោកបញ្ជាក់ថា ព្រះជាម្ចាស់តែងតែស្រឡាញ់កូនស្មើៗគ្នា មិនដែលរើសអើង ឬប្រកាន់ចំពោះនរណាម្នាក់ឡើយ។ នេះបើតាមការចុះផ្សាយ The Guardian។

កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៣ សម្តេច Francis បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការស្រឡាញ់ភេទដូចគ្នាមិនមែនជាឧក្រិដ្ឋកម្មទេ ជាពិសេសចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងពាក្យថាឧក្រិដ្ឋកម្ម និងអំពើបាបពីការស្រឡាញ់ភេទដូចគ្នា។

សម្តេចសង្ឃកាតូលិក បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ និងស្នើឱ្យបញ្ឈប់

សម្តេចសង្ឃរូបនេះក៏បានបន្តអំពាវនាវថា ក្រុមប៊ីស្សពកាតូលិកត្រូវបញ្ឈប់ចលនាគាំទ្រច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា បញ្ឈប់រាល់សកម្មភាពបំបិទសិទិ្ធសេរីនិងការហាមប្រាមមិនឱ្យក្រុមនេះឈានជើងចូលក្នុងព្រះវិហារ។ យ៉ាងណាភស្តុតាងជាច្រើនបានបង្ហាញថា កាលពីសម័យអាណានិគមអង់គ្លេស មានការបំផុសច្បាប់អ៊ីស្លាមជាច្រើននៅក្នុងប្រទេសដែលបណ្តាលឱ្យពួកគេប្រឆាំងនឹងក្រុម LGBTQ ថាជារឿងត្រឹមត្រូវ។

សម្តេចសង្ឃកាតូលិក បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ និងស្នើឱ្យបញ្ឈប់

គួរបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសចំនួន ៦៧លើទូទាំងសកលលោក  បានអនុម័តច្បាប់ដាក់ទោសទណ្ឌលើក្រុមមនុស្សស្រឡាញ់ភេទគ្នា។ ក្នុងនោះមនុស្សចំនួន ១១នាក់កំពុងប្រឈមនឹងការដាក់ទោសប្រហារជីវិត។ អ្នកជំនាញបាននិយាយថា ទោះបីជាច្បាប់មិនត្រូវបានអនុវត្តក៏ដោយមនុស្សមួយចំនួនតែងមាក់ងាយតាមយាយី និងប្រើប្រាស់អំពើហិង្សាលើក្រុម LGBTQ ដែរ។

នៅក្នុងនោះអង្គការសហប្រជាជាតិបានសំណូមពរជាច្រើនលើកច្រើនសារឱ្យបញ្ឈប់ការអនុម័តនូវច្បាប់ដែលដាក់ទោសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយនិយាយថា ពួកគេកំពុងរំលោភលើសិទ្ធិសេរីជាឯកជនភាព រើសអើង និងរំលោភលើកាតព្វកិច្ចរបស់ប្រទេស ក្រោមច្បាប់អន្តរជាតិ៕

សម្តេចសង្ឃកាតូលិក បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ និងស្នើឱ្យបញ្ឈប់