
មេសាសនាគ្រីស្ទ លោក Jorge Mario Bergoglio អ្នកមួយចំនួនហៅសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំ ក្រោយពីបានធូរស្បើយពីជំងឺដង្ហើមធ្ងន់ធ្ងរមួយរយៈពេល។

សម្តេចប៉ាបហ្វ្រង់ស៊ីស ជាប្រមុខនៃព្រះវិហារកាតូលិក ទ្រង់កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ២០១៣ នៅពេលដែលរូបទ្រង់បានក្លាយជាសម្តេចប៉ាបបន្ទាប់ពីការលាលែងពីតំណែងរបស់សម្តេចប៉ាប Benedict XVI ដោយសម្តេចប៉ាបពីមុនបានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ។

បន្ទាប់ពីសោយទិវង្គតដំណើរការជ្រើសរើសសម្តេចប៉ាបថ្មី និងប្រព្រឹត្តទៅចន្លោះពី ១៥ ទៅ ២០ ថ្ងៃបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចសង្ឃ៕ AP
