កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅខេត្ដព្រះសីហនុ និងព្រំដែនប្រទេសថៃ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 22 ធ្នូ 2022
កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅខេត្ដព្រះសីហនុ និងព្រំដែនប្រទេសថៃ

កម្ពុជាបាននិងកំពុងសិក្សាសាងសង់ផ្លូវដែកល្បឿនលឿនជាលើកដំបូង ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ និងទៅដល់ព្រំដែនប្រទេសថៃ គ្រាគម្រោងនេះកំពុងស្ថិតក្នុងការចរចាវិនិយោគពីភាគីចិន។

នៅក្នងពិធីសម្ភោធផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ នៅក្នុងខេត្ដព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងបានកំពុងសិក្សាធ្វើផ្លូវដែកល្បឿនលឿន ភ្ជាប់ពីទីក្រុងភ្នំពេញមកខេត្ដព្រះសីហនុ និងពីខេត្ដព្រះសីហនុទៅព្រំដែនថៃ។ ដោយគម្រោងនេះនឹងត្រូវសាងសង់លើផ្លូវដែកដែលមានស្រាប់។ 

កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅខេត្ដព្រះសីហនុ និងព្រំដែនប្រទេសថៃ

ដូច្នេះការសាងសង់នឹងចំណាយពេលមិនច្រើននោះឡើយ ព្រោះបច្ចុប្បន្នយើងមានផ្លូវហើយស្រេច គឺផ្លូវដែកចាស់ តែយ៉ាងណាផ្លូវដែកចាស់នេះមិនអាចបម្រើឱ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបានទេ។

ក្រៅពីផ្លូវដែកល្បឿនលឿន មួយខ្សែនេះ កម្ពុជាក៏នឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀតផងដែរដើម្បីបំពេញតម្រូវការនិងសម្រួលដល់ការងារដឹកជញ្ជូនទំនិញ៕ រំដួល

កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅខេត្ដព្រះសីហនុ និងព្រំដែនប្រទេសថៃ