វែងអន្លាយទៀត! ករណីសុំបើកទីផ្សារនាំផ្លែមៀនប៉ៃលិនកម្ពុជាទៅកាន់ប្រទេសចិន

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 30 សីហា 2021
វែងអន្លាយទៀត! ករណីសុំបើកទីផ្សារនាំផ្លែមៀនប៉ៃលិនកម្ពុជាទៅកាន់ប្រទេសចិន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែសីហា បានចែករំលែកជូនសាធារណជនសាជាថ្មីម្តងទៀត ឱ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

វែងអន្លាយទៀត! ករណីសុំបើកទីផ្សារនាំផ្លែមៀនប៉ៃលិនកម្ពុជាទៅកាន់ប្រទេសចិន

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនោះចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ យោងតាមបទពិសោធន៍ដែលក្រសួងទទួលបានសូម​សាធារណជន​ជ្រាបថាក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត៕

វែងអន្លាយទៀត! ករណីសុំបើកទីផ្សារនាំផ្លែមៀនប៉ៃលិនកម្ពុជាទៅកាន់ប្រទេសចិន