ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 5 មករា 2023
ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា កសិករដែលអ្នកចិញ្ចឹមជ្រូកទាំងខ្នាតតូចនិងខ្នាតធំលក់ជ្រូករស់មិនទាន់បានថ្លៃ ពោលគឺពិបាករកប្រាក់ចំណេញក្រោយពីកាត់ចំណាយ ប៉ុន្តែថ្លៃសាច់ជ្រូកដែលឈ្មួញកាប់លក់នៅជ្រុញក្នុងទីផ្សារគឺមានតម្លៃសម្រាប់អ្នកបរិភោគ។

បើតាមលោកមើលឃើញថា តម្លៃជ្រូករស់ចូលមកដល់ឆ្នាំ ២០២៣ វាមិនជាឡើងថ្លៃអ្វីប៉ុន្មាននោះទេត្រឹម (២០០ឬ៣០០រៀល) ក្នុងមួយគីឡូក្រាម ប៉ុន្តែវាដូចជាស្រួលលក់បន្តិច មានន័យថាយើងហៅគេ(ឈ្មួញ) គេមកទិញ ខុសពីកាលកន្លងមក គេថាចាំថ្ងៃនេះ ឬថ្ងៃនោះតាមតែចិត្តគេ។

ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ

លោកស្រ៊ុនពៅ បញ្ជាក់ថា «ជ្រូករស់លក់នាពេលសព្វថ្ងៃនេះបានថ្លៃពី ៧០០០រៀលទៅ៨០០០រៀល ក្នុងមួយគីឡូក្រាមស៊ឹងតែដូចកាលពីមុន តែវាងាយស្រួលលក់ជាតម្លៃឡើងបានតែ ២០០ទៅ៣០០រៀលក្នុងមួយគីឡូក្រាម។សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសង្ឃឹមថា ពេលរដូវកាលត្រីសំបូរនៅលើទីផ្សារផុតទៅតម្លៃជ្រូករស់វាអាចនឹងហក់ឡើងបន្តិចទៀតនាពេលដ៏ខ្លីខាងមុខនេះ។ 

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ ចំណីសម្រេចដាក់លក់នៅលើទីផ្សារមានតម្លៃប្រេងឥន្ធន:ថ្លៃ ការដឹកជញ្ជូននៅមានតម្លៃថ្លៃតែតម្លៃជ្រូករស់លក់មិនបានថ្លៃ។

ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ

យោងតាមសន្និសីទសារព័ត៌មានស្តីពីទស្សនៈទានក្នុងវិស័យកសិកម្មនៅកម្ពុជានៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣នេះរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ការចិញ្ចឹមសត្វយើងបានផ្តើមចេញពិការចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាម្ហូបអាហាក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បីលក់យកប្រាក់ចំណេញ។ បច្ចុប្បន្នយើងមានកសិដ្ឋានចិញ្ចឹមសត្វកាន់តែច្រើននិងមានទំហំកាន់តែធំ យើងលែប្រើចំណីសត្វដែលផលិតខ្លួនឯង មកជាការផលិតចំណីសត្វជាលក្ខណ:ឧស្សាហកម្មនិងការទិញចំណីសត្វស្រាប់មកប្រើប្រាស់។ ផ្អែកតាមលទ្ធផលអង្កេតកសិកម្មឆ្នាំ ២០២០ដល់២០២១ គ្រួសារចិញ្ចឹមសត្វសរុបនៅកម្ពុជា ២លាន៣៨ ០០០គ្រួសារ ក្នុងនោះអ្នកចិញ្ចឹមជ្រូកមានចំនួន ១០៨០០០គ្រួសារ។

ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ

សូមរម្លឹកថា បើតាមក្រសួងកសិកម្ម « ដើម្បីដោះស្រាយអតិផរណានៃការចិញ្ចឹមសត្វដែលត្រូវចំណាយថ្លៃដើមខ្ពស់ក្រសួងនឹងលើកទឹកចិត្តប្រជាជនអោយកាត់បន្ថយការចិញ្ចឹមជាលក្ខណ: អាជីវកម្មដើម្បីប្រាក់ចំណេញ មកនៅត្រឹមសន្តិសុខស្បៀងគ្រួសារនិងបង្វែរកម្លំាងពលកម្មក្នុងការចិញ្ចឹមសត្វទៅអនុវិស័យផ្សេងទៀតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាង ហើយស្របគ្នានឹងឧបនិស្ស័យរបស់ប្រជាជននិងសក្តានុពលធនធានដែលពួកគាត់មាន»៕

ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ