ស្ត្រីជាម្តាយម្នាក់កើតទុក្ខទ្រាំលែងបាន បានទូរស័ព្ទទៅប៉ូលីស មកពិនិត្យកូនប្រុសរបស់ខ្លួនដោយសារតែទង្វើខុសប្រក្រតីបន្ទាប់ពីនិយាយជាមួយគោ។
មន្ត្រីនគរបាលប៉ុស្តិ៍មឿង ឆៃណាត បានមកពិនិត្យឃើញថា បុរសម្នាក់ជាតិថៃ អាយុ ២៨ឆ្នាំ រអ៊ូរទាំនៅមុខសត្វគោដែលទើបនឹងកើត។ ទោះបីជាមានអាកប្បកិរិយាប្លែកក៏ដោយតែបុរសមិនបានបង្ហាញសញ្ញានៃការវិកលចរិតឡើយ។ សួរនាំទៅការនិយាយស្ដីដូចមនុស្សធម្មតា។
មន្ត្រីបានសាកសួរគាត់អំពីការប្រើប្រាស់គ្រឿងញៀន។ គាត់បដិសេធថាមិនបានប្រើថ្នាំមេតំហ្វេតាមីនទេ ដោយសារភាពថាជក់កញ្ឆាប៉ុណ្ណោះ។ សមត្ថកិច្ចបានសង្កេតមើលគាត់មួយសន្ទុះ ដោយកត់សម្គាល់ថា ទោះបីជាគាត់ឆ្លើយតបនឹងសំណួររបស់ពួកគេក៏ដោយ ក៏គាត់នៅតែបន្តនិយាយទៅកាន់កូនគោដែលទើបនឹងកើត។
ដោយសារមិនបង្កគ្រោះថ្នាក់ដល់អ្នកណា មន្ត្រីបានសម្រេចចិត្តត្រឡប់ទៅវិញ ទុកឱ្យគ្រួសារគាត់តាមដាន ដោយណែនាំឱ្យទាក់ទងប៉ូលិសជាបន្ទាន់ ប្រសិនបើអាកប្បកិរិយារបស់គាត់ក្លាយជាអំពើហិង្សា។
ម្តាយរបស់បុរសនោះបានសម្តែងការព្រួយបារម្ភដោយបញ្ជាក់ថាកូនប្រុសរបស់គាត់បាននិយាយជាមួយសត្វគោ និងហាក់រវើរវាយចាប់តាំងពីការធ្វើឱ្យមានភាពស្របច្បាប់នៃការប្រើកញ្ឆា៕