រដ្ឋបញ្ចេញប្រាក់៣០លានដុល្លារទិញស្រូវ បន្ទាប់ពីកសិករច្រើននាក់រអ៊ូរឿងធ្លាក់ថ្លៃនាំឱ្យខាតដើម

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 16 មករា 2025
រដ្ឋបញ្ចេញប្រាក់៣០លានដុល្លារទិញស្រូវ បន្ទាប់ពីកសិករច្រើននាក់រអ៊ូរឿងធ្លាក់ថ្លៃនាំឱ្យខាតដើម

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  បានថ្លែងថា រដ្ឋាភិបាល សម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករ ក្នុងអំឡុងពេលស្រូវធ្លាក់ថ្លៃ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែមករា។

រដ្ឋបញ្ចេញប្រាក់៣០លានដុល្លារទិញស្រូវ បន្ទាប់ពីកសិករច្រើននាក់រអ៊ូរឿងធ្លាក់ថ្លៃនាំឱ្យខាតដើម

លោក កៅ ថាច បានបន្តថា ការអន្តរាគមន៍ភ្លាមៗរបស់រដ្ឋាភិបាលនេះ គឺបានបង្ហាញពីការយកចិត្តលើវិស័យកសិកម្ម និងជីវភាពរបស់ប្រជាកសិករ ពិសេសទៅលើជីវភាពរបស់ប្រជាកសិករតែម្ដង។ មានទុនជាច្រើនដែលរដ្ឋដាក់ចេញ មិនមែនត្រឹមតែរឿងស្រូវអង្ករមួយមុខប៉ុណ្ណោះទេ ក្នុងនោះក៏មាន បន្លែ ការចិញ្ចឹមសត្វ ផ្សេងៗថែមទៀត។

រដ្ឋបញ្ចេញប្រាក់៣០លានដុល្លារទិញស្រូវ បន្ទាប់ពីកសិករច្រើននាក់រអ៊ូរឿងធ្លាក់ថ្លៃនាំឱ្យខាតដើម

សូមរម្លឹកថា ចាប់តាំពីឆ្នាំ២០១០ រហូតដល់មកទល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលបានទម្លាក់ទុនពិសេសចំនួន៥លើកមកហើយ គឺនៅឆ្នាំ២០១៦ ចំនួន២លើក, ២០១៧, ២០២០ និងចុងក្រោយនៅខែមករា ឆ្នាំ២០២៥នេះ។ ធានាគារ ARDB ដើរតួនាទីជាបញ្ចេញថវិកាទាំងនោះ ដើម្បីអភិវឌ្ឍន៍ និងពង្រឹងស្ថិរភាពតម្លៃស្រូវ៕

រដ្ឋបញ្ចេញប្រាក់៣០លានដុល្លារទិញស្រូវ បន្ទាប់ពីកសិករច្រើននាក់រអ៊ូរឿងធ្លាក់ថ្លៃនាំឱ្យខាតដើម