តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 14 ធ្នូ 2024
តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូ

តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំ ២០២៣ ដែលអាចលក់បានរហូតដល់ ៤០០រៀល ទៅ ៤៥០រៀល នាំឱ្យប្រជាកសិកររអ៊ូរទាំ ។

តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូ

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចំពោះតម្លៃដំឡូងមីស្រស់លក់នៅលើទីផ្សារមួយគីឡូក្រាមតម្លៃ ៣០០រៀល គឺមានក្រុមឈ្មួញកណ្ដាលចុះ ទិញដល់ចម្ការតែម្ដង។ ឆ្នាំ២០២៣ កន្លងទៅមួយគីឡូ អាចលក់បានក្នុងរង្វង់ ៤០០ ទៅ ៤៥០ រៀលក្នុងមួយគីឡូក្រាម។ ជាធម្មតាប្រជាកសិករប្រសិនបើតម្លៃលក់នៅលើទីផ្សារបានថ្លៃគឺពួកគាត់ប្រាក ដជាសំងំនៅស្ងៀមតែបើដំឡូងមីលក់បានតម្លៃថោកនោះពួកគាត់នឹងមានការរអ៊ូររទាំថាបែបនេះថាបែបនោះ។ តែលោកមិនបញ្ជាក់ពីដំណោះស្រាយត្រូវមានយន្តការអ្វីនោះទេ។

តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូ

គួរបញ្ជាក់ថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដំឡូងមីចំនួន ៤៣.៩៨០ ហិកតា ។ ជាមួយនោះនៅក្រុងសួងក៏ មានសិប្បកម្មកែច្នៃម្សៅមី សម្រាប់លក់នៅក្នុងស្រុក និងនាំចេញទៅកាន់ ទីផ្សារ បរទេសដែរ។ ការដាំដុះក្នុងអំឡុងខែមីនា និងមេសា ហើយចាប់ផ្ដើមប្រមូលផលនៅខែវិច្ឆិកា ធ្នូ និងខែមករា ចំពោះទិន្នផលវិញគិតជាមធ្យមក្នុងមួយហិកតាបានផលក្នុងរង្វង់ ១៩តោនទៅ២០តោន៕

តម្លៃដំឡូងមីស្រស់នៅខេត្តត្បូងឃ្មុំនៅឆ្នាំនេះធ្លាក់តម្លៃមកត្រឹមតែ ៣០០រៀលក្នុងមួយគីឡូ