ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 4 មករា 2023
ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

លោកឡុង ផល គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ត្រូវបានគេសង្ស័យថាទទួលបានប្រាក់ចំណេញពីគម្រោងថែទាំ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ដែលក្រសួងប្រគល់ការងារឱ្យទទួលអនុវត្តន៍តាមរយៈការចរចាថ្លៃ (ក្រសួង និងមន្ទីរ) រួមនឹងគម្រោងមួយចំនួនរបស់មន្ទីរផ្ទាល់ផងដែរ រាប់ពាន់លានរៀល។

ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

ប្រភពបានឱ្យដឹងថា នៅឆ្នាំ២០២២ លោកឡុង ផលគុណ ទទួលប្រាក់ចំណេញ ១៥០០លានរៀលស្មើនឹងជិត ៤០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ពីគម្រោងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន៨កន្លែងជាប្រចាំដែលក្រសួងប្រគល់ការងារឱ្យទទួលក្នុងតម្លៃសរុប ២២៩២ ០០០ ០០០រៀល ប៉ុន្តែទឹកប្រាក់មួយផ្នែកតូច គឺលោកប្រធានមន្ទីររូបនេះ បានយកមកចំណាយលើកម្មករ និងទិញសម្ភារតិចតួចប៉ុណ្ណោះ។ ក្រៅពីនោះគឺចំណេញលើគោកព្រោះមន្ទីរមានគ្រឿងចក្រច្រើនគ្រឿងណាស់មិនពិបាកជួលគេដូចមន្ទីរផ្សេងៗឡើយ។ ហើយនឹងបិទបាំងតួលេខប្រាក់ដែលចំណាយផ្សេងៗនៅក្នុងមន្ទីរ ដោយមានរដ្ឋបាលម្នាក់ជាដៃស្ដាំបានខិតខំព្យាយាមធ្វើរឿងឱ្យបានល្អ។

ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

គម្រោងទាំងនោះមានដូចជា ទី១ ប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ទី២ ប្រព័ន្ធធារាសាស្ត្របវេលទី៣ សំណង់ទ្វាទឹកតាហែន ស្រុកបវេល ទី៤ សំណង់ទ្វាទឹកពហុបំណង ស្រុករតនៈមណ្ឌល ទី៥ប្រព័ន្ធធារាសាស្រ្ដអាងដង្កោ ស្រុកបាណន់ ទី៦ ប្រព័ន្ធធារាសាស្ដ្រអាងបាដាក់ ស្រុកសង្កែ ទី៧ប្រព័ន្ធធារាសាស្ដ្រអាងភាល ស្រុកថ្មគោល និងស្រុកឯកភ្នំ និងទី៨ ប្រព័ន្ធធារាសាស្រ្ដប្រឡាយមេទួលព្នៅ ស្រុកសង្កែ។

ជុំវិញការបែកធ្លាយរឿងតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គម ខាងលើនេះអ្នកយកព័ត៌មានបានព្យាយាមសុំការបញ្ជាក់ពីលោក ឡុង ផលគុណ ដោយទូរស័ព្ទចូលច្រើនដងកាលថ្ងៃទី០២ មករា ឆ្នាំ២០២៣  គ្មានអ្នកលើក។

ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

សូមរំឭកថា ក្រៅពីគម្រោងខាងលើនេះ ក៏មានគម្រោងផ្សេងទៀតផងដែរ គឺមន្ទីរបានចំណាយថវិការដ្ឋជិត៦០០លានរៀល ក្នុងការជួសជុលជួសជុល ប្រឡាយមេអូរតាគី (ជំហានទីពីរ) ស្រុកថ្មគោល និងប្រឡាយ N.1.2  ស្រុកបាណន់ តាយរយៈលទ្ធកម្មសេះហោះ។ ទាំងនេះនៅមិនទាន់និយាយពីរឿងប្រើប្រាស់ប្រេងឥន្ធនៈ និងប្រាក់ជួសជុលមន្ទីរ រួមទាំងគ្រឿងចក្រអំណោយរបស់ជប៉ុនតម្លៃខ្ទង់រាប់លានទៀតផង។ សូមលោកប្រធានជួយនញ្ជាក់ផងការពិតយ៉ាងណាវិញទាន?៕ វគ្គ១

ធំក្លិនមិនស្រួលចេញពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង