មកដឹងប្រវត្តិសង្ខេបរបស់ខ្មាន់កាំភ្លើងបាញ់បុរសមុខសញ្ញាមេចោរម្នាក់ គ្រាដែលសមត្ថកិច្ចកំពុងដេញចាប់ហើយអ្នកភូមិស្រែកថាចោរៗ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 3 វិច្ឆិកា 2022
មកដឹងប្រវត្តិសង្ខេបរបស់ខ្មាន់កាំភ្លើងបាញ់បុរសមុខសញ្ញាមេចោរម្នាក់ គ្រាដែលសមត្ថកិច្ចកំពុងដេញចាប់ហើយអ្នកភូមិស្រែកថាចោរៗ

ភ្នំពេញ៖ បន្ទាប់ពីមានករណីបុរសម្នាក់ដែលជាមុខសញ្ញាជនល្មើសត្រូវបានកម្លាំងនគរបាលកំពុងដេញប្រភិតចាប់ប្រភីញហើយប្រជាពលរដ្ឋស្រែកថាចោរៗ ជួនជាចៃដន្យមានបុរសជាយោធាម្នាក់កំពុងបើករថយន្តទំនើបក៏ជួយស្ទាក់ចាប់ តែជនសង្ស័យនៅតែព្យាយាមគេចក៏បុរសយោធាដែលកំពុងឈឺឆ្អាលរឿងសង្គមបានបាញ់ផ្លាតត្រូវជនសង្ស័យបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០១១ កែងនឹងផ្លូវលេខ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សាធារណៈជនពិសេសអ្នកលេងបណ្ដាញសង្គមបន្ទាប់ពីមានការចែកចាយនូវព័ត៌មានតៗគ្នា។ ឥឡូវនេះ 1Post សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីប្រវត្តិសង្ខេប និងអង្គហេតុនាំឱ្យកើតរឿងនេះឡើង។

មកដឹងប្រវត្តិសង្ខេបរបស់ខ្មាន់កាំភ្លើងបាញ់បុរសមុខសញ្ញាមេចោរម្នាក់ គ្រាដែលសមត្ថកិច្ចកំពុងដេញចាប់ហើយអ្នកភូមិស្រែកថាចោរៗ

ដើមឡើយមុខសញ្ញាជនល្មើសដែលស្លាប់ធ្លាប់ចេញចូលគុគឈ្មោះ រិទ្ធ ចិត្រា អាយុ២៤ឆ្នាំទីកន្លែងកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បច្ចុប្បន្នស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានកំពុងព្យាយាមរត់គេចពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចកើតហេតុខាងលើ ជួនជាចៃដន្យបុរសម្នាក់ ឈ្មោះ សៅ សុខុន  ហៅថៃហ្គឺ មានតួនាទីជាយោធា និងជំនួយការជាទីទុកចិត្តរបស់លោក ថើយ ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ និងជាអ្នកជំនួញអចលនទ្រព្យម្នាក់បានឈឺឆ្អាលក៏បើករថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BK-7799 ដេញជួយស្ទាក់ចាប់ ប៉ុន្តែជនសង្ស័យនៅតែព្យាយាមបើកម៉ូតូគេច ទើបលោកថៃហ្គឺទាញកាំភ្លើងរបស់ខ្លួនបាញ់មិនសម្ដៅជនសង្ស័យទេ គឺបាញ់បំណងឱ្យជននោះខ្លាចហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ចតែដឹងមិនអ្វីបានជាគ្រាប់នោះផ្លាតត្រូវជនសង្ស័យបណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយកើតហេតុលោកថៃហ្គឺដែលគេហៅថាជាខ្មាន់កាំភ្លើងក៏ចូលសារភាពថា ខ្លួនគ្មានចេតនាទេលើករណីនេះនិងព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ច។

មកដឹងប្រវត្តិសង្ខេបរបស់ខ្មាន់កាំភ្លើងបាញ់បុរសមុខសញ្ញាមេចោរម្នាក់ គ្រាដែលសមត្ថកិច្ចកំពុងដេញចាប់ហើយអ្នកភូមិស្រែកថាចោរៗ

លោក សៅ សុខុន  ហៅថៃហ្គឺ ជានរណា? លោកថៃហ្គឺ អាយុ ៣៣ឆ្នាំ ជាកូនកសិកររស់នៅខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ ឆ្លងកាត់ដំណើរជីវិតជាអ្នកក្រីក្រមានចរិតស្លូតបូត ឱនលំទោននិងមានសិលធម៌ខ្ពស់ខំប្រឹងចិញ្ចឹមក្របីយកប្រាក់មករៀនសូត្រ និងធ្វើការឯកជនរហូតបានចូលបំរើការងារជាមន្ត្រីយោធាថ្នាក់វរសេនីយ៍។ ក្រោយមកដោយភាពឧស្សាហ៍ព្យាយាមស្មោះត្រង់តស៊ូធ្វើឱ្យអ្នកសេពគប់ជាមួយលោកបាននិយាយតៗគ្នា គ្រាដែលលោកស្គាល់ជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយគឺលោក ថើយ ក៏បានសាងទំនុកចិត្តរាប់អានគ្នាយកលោកថៃហ្គឺ មកធ្វើជាជំនួយការហើយប្រគល់ការងារឱ្យធ្វើជាច្រើនលើវិស័យអចលនទ្រព្យ និងកិច្ចការផ្ទាល់ខ្លូនជាដើម។ ចាប់ពីពេលនោះមកបានកែប្រែជីវភាពលោកថៃហ្គឺ ឱ្យក្លាយជាអ្នកល្អមើលជាងមុនតែមិនជាអ្នកធូរធាណាស់ណានោះទេ ពេលខ្លះលោកក៏ស្ទះផ្នែកវិរញ្ញវត្ថុផងដែរ។ 

មកដឹងប្រវត្តិសង្ខេបរបស់ខ្មាន់កាំភ្លើងបាញ់បុរសមុខសញ្ញាមេចោរម្នាក់ គ្រាដែលសមត្ថកិច្ចកំពុងដេញចាប់ហើយអ្នកភូមិស្រែកថាចោរៗ

លោក ថៃហ្គឺ ធ្លាប់ត្រូវបានចោរប្លន់ដោយបាញ់មកលើដងខ្លួនរបស់គាត់បណ្ដាលឱ្យធ្លាយពោះដាច់ពោះវៀន តែដោយកម្មមិនទាន់អស់លោកក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះឱ្យបានរស់រានសល់ជីវិតមកដល់វេលានេះ។ បច្ចុប្បន្នលោក ថៃហ្គឺ ជាមេគ្រួសារដែលមានកាតព្វកិច្ចរាប់រងគ្រួសារមួយដែលមានប្រពន្ធ និងកូនប្រុសស្រី ២នាក់។

ពាក្យគេពោលតគ្នាថា កុំចេះដឹងរឿងគេ ទុកមាត់ស៊ីមាន់ តែលោកថៃហ្គឺ ម្នាក់នេះគឺគាត់មិនយកពាក្យនេះជាធំទេ។ តើបើគាត់មានទោសនោះគ្រួសារគាត់នឹងជួបបញ្ហាអ្វីខ្លះ?។ អ្វីដែល1Post ដឹងបាននិយាយអស់ហើយ បើប្រិយមិត្តមានមតិយោបល់អ្វីអាចចូលរួមបាន សូមអរគុណ៕ រំចង់