ឧកញ៉ា ទៀ វិចិត្រ ខឹងមន្ត្រីថៃខ្លះរករឿងគ្រួសារពេលកំពុងមានទុក្ខជូនកុង យាយទៅពេទ្យ និងបណ្ដេញចេញពីប្រទេស

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 30 តុលា 2022
ឧកញ៉ា ទៀ វិចិត្រ ខឹងមន្ត្រីថៃខ្លះរករឿងគ្រួសារពេលកំពុងមានទុក្ខជូនកុង យាយទៅពេទ្យ និងបណ្ដេញចេញពីប្រទេស

បាងកក៖ ឧកញ៉ា ទៀ វិចិត្រ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី៣០ តុលា ឆ្នាំ២០២២ បានសម្ដែងការខឹងសម្បានឹងមន្ត្រីថៃខ្លះដែលបានរំខានដល់គ្រួសាររបស់ខ្លួនក្នុងគ្រាមានទុក្ខបញ្ជូន កុង និងយាយទៅពេទ្យប្រទេសថៃដើម្បីសង្គ្រោះ។ ដោយលោកឧកញ៉ាលើកឡើងថា « Immigration of Thailand មួយចំនួនតូចភ្លើអ៊ីចឹងផង!! រករឿងគ្រួសារខ្ញុំជាង ១ម៉ោង ហួសចិត្ត! -សួរនាំរកលិទ្ធផលតេសកូវិដ -រក VISA -បណ្ដេញពួកគាត់ឱ្យចេញពីប្រទេសវិញ។ ឧកញ៉ាក៏បានខុមិនក្នុងសារដែលបង្ហោះនោះទៀតថាបងប្អូនយើងមួយចំនួនតូចដូចគ្នាមិនដែលតាមដាន ការចេញចូល រវាងប្រទេសជិតខាងច្បាប់ទម្លាប់ អាងអីជេរស្ដីគ្នាឯង បន្ទោសគ្រប់រឿង ជឿជាក់តែខាងប្រទេសគេ ហឹ!។ ខ្ញុំអន់ចិត្តព្រមទាំងខឹង ព្រោះគ្រួសារខ្ញុំកំពុងមានទុក្ខ យកកុង យាយទៅពេទ្យជាបន្ទាន់ ហេតុអីបានជាធ្វើបែបនេះ»។ 

ឧកញ៉ា ទៀ វិចិត្រ ខឹងមន្ត្រីថៃខ្លះរករឿងគ្រួសារពេលកំពុងមានទុក្ខជូនកុង យាយទៅពេទ្យ និងបណ្ដេញចេញពីប្រទេស

ក្រៅពីការឱ្យដឹងដូចខាងលើនេះឧកញ៉ា ទៀ វិចិត្រ មិនបានបញ្ជាក់ពីស្ថានភាពជំងឺកុង និងយាយថាមានជំងឺអ្វីនៅឡើយទេ។ តែបើតាមវីដេអូដែលផុសក្នុងខុមិនឆ្លើយឆ្លងគ្នានោះគឺស្ថានភាពពិតជាត្រូវការសង្គ្រោះបន្ទាន់មែនហើយ។ ដោយប្រពន្ធឧកញ៉ា និងសាច់ញាតិផ្សេងទៀតជាអ្នកអមដំណើរទៅជាមួយកុង និងយាយ។

ទាក់ទងនឹងការខឹងសម្បាខាងលើ 1Post មិនទាន់អាចសុំការបញ្ជាក់ពីឧកញ៉ា ទៀ វិចិត្រ បាននៅឡើយនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ឧកញ៉ា ទៀ វិចិត្រ ខឹងមន្ត្រីថៃខ្លះរករឿងគ្រួសារពេលកំពុងមានទុក្ខជូនកុង យាយទៅពេទ្យ និងបណ្ដេញចេញពីប្រទេស

សូមរម្លឹកថា ឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញល្បីមួយរូបនៅតំបន់សមុទ្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ដែលមានមុខរបរទាក់ទងទៅនឹងប្រេងឥន្ទនៈ រីសត និងសេវ៉ាដឹកជញ្ជូនលើផ្លូវទឹក។ឧកញ៉ារូបនេះត្រូវបានមហាជនស្គាល់ច្រើនតាមរយៈការប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកដែលលោកតែងតែបង្ហោះរូបភាពអមដោយសំណេរបែបពិចារណា អប់រំ ការងារសង្គម បរិស្ថានមនុស្សធម៌ និងនយោបាយជាដើម។ ឧកញ៉ាទៀ វិចិត្រ គឺជាកូនប្រុសពៅ របស់លោក នាយឧត្ដមនាវី ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសកម្ពុជា៕ ដោយ៖ វិញ្ញាណសមុទ្រ

ឧកញ៉ា ទៀ វិចិត្រ ខឹងមន្ត្រីថៃខ្លះរករឿងគ្រួសារពេលកំពុងមានទុក្ខជូនកុង យាយទៅពេទ្យ និងបណ្ដេញចេញពីប្រទេស