កោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំពីធីជួបជុំដ៏ឱឡារឹកមួយ ដើម្បីអបអរសាទរខួប២២ឆ្នាំនៃវត្តមានអង្គការមួយនេះនៅប្រទេសកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ និងបានចូលរួមសហប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួននៅជុំវិញពិភពលោក រួមមានដែនការពារសមុទ្រ Galapagos តំបន់ឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា តំបន់ចុងបូព៌ានៃស៊ីបេរី ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០០០មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយជ្រុមជ្រែងក្នុងប្រតិបត្តិការការពារប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា។ ហើយពិធីនៃការជួបជុំនេះក៏ដើម្បីអបអរការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងសម្រេចបាននូវវិធានការលុបបំបាត់អន្ទាក់នៅក្នុងព្រៃដ៏ធំល្វឹងល្វើយ និងអស្ចារ្យទាំងនេះ។
គួរបញ្ជាក់ថា ការអភិរក្សព្រៃឈើបានដើរតួនាទីជាអ្នកផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងតំបន់ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានធនធានទឹកសាបបម្រុងដ៏ធំបំផុតមួយនៅលើភពលោក។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថាប័នសំខាន់ៗចំនួនបី គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ធម្មជាតិ