ការដឹកជញ្ជូនឈឺតាមម៉ូតូរបៀបកណ្ដៀរពូនចេញពីដែនជម្រកសត្វព្រៃកែវសីមា ជាកូនដៃរបស់មេឈ្មួញឈ្មោះ ស្រី ហៅចែស្រី ធ្វើទៅបានយ៉ាងរលូនដូចសព្វដងនៅភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្ដីរាយកាណ៍បឋមបានឱ្យដឹងថា ក្រោយផ្អាកបានមួយចម្អិនកំពឹសមេឈ្មួញចែស្រី បន្តប្រមូលទិញពីក្រុមកូនដៃរួចហើយ ពួកគេដឹកសម្ដៅទៅច្រករបៀងព្រំដែនង៉ាំយូលិត ដើម្បីលក់ឱ្យជនជាតិវៀតណាម ដែលការដឹកជញ្ជូនឆ្លងកាត់នោះស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយលោក សា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាបាខេ។
ទាក់ទងសកម្មភាពខាងលើលោកនាយប៉ុស្តិ៍រូបនេះមិនទាន់មានការបញ្ជាក់ទេ។ ដោយលោកសួរត្រឡប់មកវិញថា រូបនេះនៅចំណុចណា ម្សិលមិញភ្លៀងទាល់យប់មិញកន្លែងនឹងអត់ភ្លៀងអ៊ីចឹង។ ដោយលោកមិនឆ្លើយតបសំណួរដែលក្រុមការងារ 1Post បានសាកសួរនៅឡើយ។
ចំណែកលោក ស៊ិន សត្ថា នាយកដែនជម្រកសត្វព្រៃកែវសីមា បានលើកឡើងបញ្ជាក់ដោយខ្លីថា គោលការណ៍៤ចំណុចរបស់ក្រសួងបរិស្ថានខាងលោកកំពុងតែអនុវត្តន៍ ប៉ុន្តែចោរនៅតែមានប៉ូលិសនៅតែធ្វើការ។ សម្លេង
បើយោងតាមមតិរបស់សាធារណៈជនដែលតាមដានរឿងនេះបានលើកឡើងក្នុងខមិនថា ទំនងជាមន្ត្រីខ្លះគប់គិតជាមួយឈ្មួញ ខ្លះទៀតខមិន គ្នាតិចអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ ខ្លះខមិនថាយប់ពេកមើលអត់ឃើញជាដើម។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសាកសួរ និងរង់ចាំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕