ក្រពើភ្នំ (ឬក្រពើត្រី) គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា "ប្រភេទសត្វជិតផុតពូជបំផុត" ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ ២០១២ ហើយបានបាត់វត្តមានពីតំបន់ជាច្រើនរួចទៅហើយ។
នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមកវាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ ២០០០។ ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះសត្វជិតផុតពូជ គម្រោង USAID Morodok Baitang-មរតកបៃតង តាមរយៈដៃគូ Rising Phoenix នៅតែបន្តគាំទ្រការស្តារត្រពាំងនៅភាគខាងជើងប្រទេសកម្ពុជា ការត្រួតពិនិត្យតាមកាមេរ៉ា និងការដោះលែង និងការតាមដានសត្វក្រពើភ្នំ។ ចូលរួមជាមួយយើងដើម្បីសង្គ្រោះសត្វព្រៃជិតផុតពូជទាំងអស់គ្នា។ Usaid