អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 3 កក្កដា 2021
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

នេះជាការលើកឡើងពីសំណាក់កញ្ញា សូ វណ្ណា នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ គ្រាដែលនាំយកអំណោយជាទឹកប្រាក់ចំនួន ១៩៩.៧៥៧ ដុល្លារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ កាលពីថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២១។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

កញ្ញា សូ វណ្ណា នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គោលបំណងនៃការជូនអំណោយជាទឹកប្រាក់នេះ គឺដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងទិញសម្ភារ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រសម្រាប់ក្រុមការងារនិងក្រុមគ្រូពេទ្យជួរមុខប្រើប្រាស់ ក្នុងការអនុវត្តន៍វិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

កញ្ញា សូ វណ្ណា ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នារក្សា និងអភិរក្សព្រៃឈើឱ្យបានគង់វង្សដើម្បីជាប្រយោជន៍រួមសម្រាប់មនុស្សសត្វនៅលើភពផែនដី ជាពិសេសការរក្សាបានព្រៃឈើឱ្យនៅឈរបាន គឺស្មើនឹងយើងទទួលបានប្រាក់មកអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ តាមរយៈលក់ថាមពលកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិនានា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅគ្រាទទួលអំណោយប្រាក់នោះ បានថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជានិច្ចជាកាលតែងចូលរួមជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋានធ្វើឱ្យមានភាពប្រសើរឡើងនៅតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ លោកអភិបាល បានប្ដេជ្ញាថា នឹងខំប្រឹងឱ្យអស់លទ្ធភាព ជាមួយដៃគូសហការនានារក្សាការពារព្រៃឈើនៅដែនអភិរក្សដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា

គួររំលឹកថា ប្រាក់នេះជាចំនែកមួយបានមកពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ជាមូលនិធិរួមរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដែលបានមកពីការលក់ថាមពលកាបូន (ឥណទានកាបូន) ដើម្បីជួយធ្វើឱ្យប្រសើរឡើងផ្នែកជីវភាព និងចូលរួមអភិវឌ្ឍន៍សហគមន៍អ្នករស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ៕ 1post

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  រក្សាព្រៃឱ្យនៅឈរបានលុយអភិវឌ្ឍសហគមន៍ សូមចូលរួមថែរក្សា