កម្លាំងកម្មបណ្ដាលឱ្យឈើសង្កត់បុរសអ្នកដឹកតាមម៉ូតូម្នាក់ស្លាប់នៅខេត្តមណ្ឌលគិរី

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 26 មេសា 2023
កម្លាំងកម្មបណ្ដាលឱ្យឈើសង្កត់បុរសអ្នកដឹកតាមម៉ូតូម្នាក់ស្លាប់នៅខេត្តមណ្ឌលគិរី

បុរសម្នាក់ជាអ្នករស៊ីដឹកឈើតាមម៉ូតូកែឆ្នៃមួយគ្រឿងបានស្លាប់នៅនឹងកន្លែងបន្ទាប់ពីឈើបានសង្កត់ពីលើកាលពីពេលថ្មីៗនេះនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

កម្លាំងកម្មបណ្ដាលឱ្យឈើសង្កត់បុរសអ្នកដឹកតាមម៉ូតូម្នាក់ស្លាប់នៅខេត្តមណ្ឌលគិរី

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានចុះទៅពិនិត្យឃើញម៉ូតូកែឆ្នៃមួយគ្រឿងនិងឈើមូលមួយដុំប្រវែងមានទំហំមុខកាត់៤០ ប្រវែង១.៧០ម៉ែត្រសង្កត់ពីលើជនរងគ្រោះឈ្មោះ ថុល ចាន់ធួន ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

កម្លាំងកម្មបណ្ដាលឱ្យឈើសង្កត់បុរសអ្នកដឹកតាមម៉ូតូម្នាក់ស្លាប់នៅខេត្តមណ្ឌលគិរី

ក្រោយបានធ្វើការពិនិត្យទៅលើដងខ្លួនសពជនរងគ្រោះពុំមានឃើញស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕