កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសីបានធ្វើការបង្ក្រាបមុខសញ្ញាក្រុមចោរដែលមានជំនាញខាងលួចប្លន់ និងអ្នកទទួលផលចោរកម្មសរុបចំនួន ៦នាក់ កាលពីថ្ងៃទី ២៤ តុលា ឆ្នាំ២០២២។
លោក សម សាក់ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺបានឱ្យដឹងថា មុខសញ្ញាចោរកម្មទាំង ០៦នាក់មានឈ្មោះ ១.ឈ្មោះ នាក់ វ៉ាន់សាល ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ២.ឈ្មោះ សាន់ វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ៣.ឈ្មោះ ជឹង សារិន ហៅ ឃិន ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី។
៤.ឈ្មោះ នួន ផាន់ណាក់ ហៅ ង៉ែត អាយុ ១៨ឆ្នាំ ភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ៥.ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសីនិង៦.ឈ្មោះ សោ ចិន្តា ភេទស្រី អាយុ ៤២ឆ្នាំ ភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី(ជាអ្នកទទួលផលចោរកម្ម ) និងមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ពួកគេធ្លាប់បានលួចយកម៉ូតូចំនួន ០២លើក និងប្លន់យកម៉ូតូ ចំនួន ២លើក នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៤-៤៥ ភូមិត្រពាំងមាន ឃុំស្នំក្រពើ និងលើផ្លូវបេតុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាននាគ្រានោះមានម៉ូតូសង់ ០២គ្រឿង ទូរស័ព្ទដៃ ០៤គ្រឿង និងម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ០២កញ្ចប់តូច ថ្នាំគ្រាប់ខៀវ ០១គ្រាប់។ បច្ចុប្បន្នក្រុមចោប្លន់និងអ្នកទទួលផលចោកម្មទាំង៦នាក់ត្រូវបានជំនាញបានសាកសួរនិងកសាងសណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ រំចង់