ក្រើនរំឮក៖ នារីម្នាក់បានពឹងអនាគតថ្លៃជាគូដណ្ដឹងរបស់ប្អូនស្រីឱ្យជូនទៅឡើងឡានដើម្បីទៅស្រុក តែបុរសនោះបានឱ្យប្អូនប្រុសរបស់ខ្លួនឌុបទៅ។ លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវធ្លាក់ភ្លៀងខ្លាំងក៏ចូលក្នុងផ្ទះសំណាក់ជ្រកសិនរហូតមានឱកាសបង្ខំរួមមេត្រីបានសម្រេចចំនួន ២ដងនៅគ្រានោះ។
ករណីនេះកើតឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងក្រុងថេប ប្រទេសថៃ តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មកម៉្លេះ។ ហើយត្រូវខាងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួននៅត្រង់ចំណុចវង់ល្បែងមួយកន្លែង។
ជនសង្ស័យមានឈ្មោះជាតិ Anongtha អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជាមួយម្តាយមីងនៅក្នុងក្រុងថេប តែស្រុកកំណើតនៅឯខេត្តបូរីរាម។ នារីស្រួលគ្រោះមានអាយុជាង២០ឆ្នាំ មុខរបររៀនកែសម្ផស្សស្នាក់នៅក្បែរផ្ទះរបស់ជនសង្ស័យ និងមានស្រុកកំណើតនៅក្នុងខេត្តឈៀងម៉ៃ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបដិសេធថា រូបគេមិនបានចាប់នារីដែលត្រូវជាអនាគតបងថ្លៃរបស់បងខ្លួននោះឡើយ។ គឺនៅថ្ងៃកើតហេតុរូបគេត្រូវនារីនោះទូរស័ព្ទហៅមកផ្ទះសំណាក់ខាងលើ រួចក៏ត្រូវរ៉ូវព្រមព្រៀងគ្នាដោយគ្មានការចាប់បង្ខំដូចការចោទនោះទេ។
ចំណែកនារីដើមបណ្ដឹងបានឱ្យដឹងថា ខ្លួនបានពឹងប្អូនថ្លៃរបស់ខ្លួនដើម្បឱ្យជូនមកឡើងឡានទៅស្រុកកំណើត ស្រាប់តែជិះបានពាក់កណ្តាលផ្លូវមេឃធ្លាក់ភ្លៀងជាហេតុធ្វើឱ្យបុរសនោះនាំនាងចូលក្នុងផ្ទះសំណាក់មួយកន្លែងដើម្បីជ្រកភ្លៀងសិន ស្រាប់តែចូលទៅដល់បន្ទប់ភ្លាមក៏បានបង្ខំនាងបានសម្រេចចំនួន២ដង។
ទោះប្រុសប្រកែកស្រីប្រកាន់បែបនេះសមត្ថកិច្ចជំនាញបានកសាងដើមរឿងបញ្ជូនបន្តចា ត់ការតាមនីតីវិធី៕ រំឮក