ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ

ពិភពលោក
ថ្ថ្ងៃអង្គារ 8 កក្កដា 2025
ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ

ស្ត្រីឈ្មោះ Natthasinee Pinyopiyavid ទីប្រឹក្សាអនុគណៈកម្មាធិការរបស់ព្រឹទ្ធសភា ទម្លាយរឿងអាស្រូវបុរសជាសមាជិកសភានាថ្ងៃអង្គារថា បានគេចាប់រំលោភ និងរកជំនួយពីមេធាវីរបស់នាង ប៉ុន្តែឈ្មោះមិនត្រូវបានបញ្ចេញឈ្មោះទេ។ នេះបើតាមបាងកកប៉ុស្តិ៍

ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ

លោកស្រី Natthasinee បាននិយាយថា នាងធ្លាប់មានទំនាក់ទំនងជាមួយសមាជិកព្រឹទ្ធសភារូបនោះ ប៉ុន្តែបានបែកគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានរឿងរ៉ាវធ្ងន់ធ្ងរ ។ នៅថ្ងៃទី ៥ ខែឧសភា នាងបានផ្ញើពាក្យជូនពរថ្ងៃកំណើតដល់សមាជិកព្រឹទ្ធសភារូបនោះ ដោយបង្ហាញពីសុជីវធម៌។ គាត់បានឆ្លើយតបដោយអញ្ជើញ នាងចេញទៅញ៉ាំអាហារ ហើយនាងក៏យល់ព្រម។ សមាជិកព្រឹទ្ធសភារូបនោះបានទៅយកនាងពីផ្ទះរបស់នាង ហើយពួកគេបានទៅហាងបង្អែមមួយនៅផ្លូវ Banthad Thong ក្នុងទីក្រុងបាងកក។ ពួកគេមិនផឹកស្រា និងញាំអាហារនោះ។

ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ

លោកស្រី Natthasinee បាននិយាយថា នាងជាអ្នកចេញថ្លៃអាហារ។ នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ សមាជិកព្រឹទ្ធសភារូបនោះ បានសុំនាងត្រូវគ្នាឡើងវិញ ប៉ុន្តែនាងបានបដិសេធ ដោយនិយាយថា នាងពេញចិត្ត ត្រឹមតែជាមិត្តនឹងគ្នាប៉ុណ្ណោះ។ បុរសនោះបានចាប់ដៃនាង ហើយនាងព្យាយាមចុះពីឡាន ប៉ុន្តែគាត់បានរារាំង ហើយទុកនាងនៅក្នុងឡាន។ ព្រឹទ្ធសមាជិកដែលមិនបញ្ចេញឈ្មោះរូបនោះ បានដឹកនាងទៅខុនដូររបស់គាត់។ នៅតាមផ្លូវនាងព្យាយាមចេញ ប៉ុន្តែគាត់បានបន្តចាប់កាន់ដៃនាង ហើយចាក់សោទ្វាររថយន្ត។

ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ

លោកស្រី Natthasinee បាននិយាយថា នាងនៅសភានៅថ្ងៃអង្គារ ដើម្បីដាក់ពាក្យបណ្តឹងក្រមសីលធម៌ប្រឆាំង នឹងសមាជិកព្រឹទ្ធសភារូបនោះ។ នាងធ្លាប់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសម្តងរួចមកហើយ កាលពីថ្ងៃទី៨ ខែឧសភា។ មេធាវីបាននិយាយថា ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរកូនក្តីរបស់គាត់មានព័ត៌មានលម្អិតអំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់ និងឈ្មោះសមាជិកព្រឹទ្ធសភា។ លោកបន្តថា កូនក្តីរបស់លោកមានជំងឺស្ត្រេស ក្រោយកើតហេតុហើយកំពុងទទួលការព្យាបាល៕

ស្ត្រីម្នាក់ប្ដឹងសមាជិកព្រឹទ្ធសភាថៃ ពីបទចាប់រំលោភ ក្រោយលួងលោមទៅញាំអាហារ