កោះកុង៖ ក្មេងប្រុសស្រីបានញ៉ែគ្នាតាមហ្វេសប៊ុកហើយណាត់ជួបរួមភេទបានសម្រចត្រូវឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនខាងប្រុសពីបទរួមភេទជាមួយអនិតិជន (មិនទាន់គ្រប់វ័យ)។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំរហូតបានសម្រេចនៅបន្ទប់ជួលមួយស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ វ.ស.អ អាយុ ១៦ឆ្នាំជាសិស្សនៅភូមិវាលត្បូង ឃុំស្រែអំបិលបានរួមភេទជាមួយអនីតិជនអាយុ ១៣ឆ្នាំជាសិស្សនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរហូតបានសម្រេចក្នុងខែកញ្ញានិងខែតុលា ឆ្នាំ២០២២៕ រំចង់