បានលុង៖ ជនសង្ស័យនោះមានឈ្មោះ ឆន ឈីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ។ចំណែកខាងស្រីឈ្មោះ ខ.ក អាយុ១២ឆ្នាំ ជនជាតិខ្មែរ នៅភូមិសិល្ប៍ សង្កាត់យក្ខឡោមក្រុងបានលុង មុខរបរ សិស្ស។
ជនសង្ស័យបានសារភាពថាខ្លួនរួមស្រួលបានចំនួន ២៣ដង។ ដោយមុនដំបូងបាននាំក្មេងស្រីចូលបន្ទប់ជួល ហើយក៏ចាត់ការយកកាលពីវេលាម៉ោង៩ និង២០នាទី តាំងពីយប់ថ្ងៃទី១០ តុលា នៅរហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងដើមរឿង និងចាត់វិធានតាមនីតិវិធី៕ រំចង់