កំពង់ស្ពឺ៖ ស្ត្រីជាមេការហាងផឹកស៊ីរួមស្រួលចំនួន២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវឃើញថា បានលួងលោមក្មេងស្រីអនីតិជនចំនួន៦នាក់ និងនារី ២នាក់ទៀតឱ្យរួមភេទជាមួយភ្ញៀវ។
ការចុះប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចអាហារដ្ឋានម្លប់ពោធិ៍រំលេច មានទីតាំងស្ថិតនៅភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
មេការម្នាក់ឈ្មោះ ល.ស.ខ បានសារភាព ទីតាំងខាងលេីពិតជាមានការអនុញ្ញាតអោយនារីអាចផ្ដល់សេវាផ្លូវភេទជូនភ្ញៀវនិងអាចយកទៅក្រៅបានទៀតផង ក្នុងករណីទៅក្រៅគឺខ្លួនបានភាគរយពីនារីៗដែលចេញទៅរួមភេទ ពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណុំរឿង ចាត់វិធានតាមនីតិវិធី។ ចំណែកអ្នកទាំង ៨ ខាងលើបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត៕ រំចង់