ជំនន់ភ្លៀងធ្វើឱ្យរលួយខូចស្រូវរបស់អ្នកភូមិអស់មួយម៉ឺនហិកតានៅខេត្តកំពង់ធំ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 15 តុលា 2022
ជំនន់ភ្លៀងធ្វើឱ្យរលួយខូចស្រូវរបស់អ្នកភូមិអស់មួយម៉ឺនហិកតានៅខេត្តកំពង់ធំ

កំពង់ធំ៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរលួយខូចស្រូវមួយម៉ឺនហិកតា ក្នុងស្រុកមួយចំនួនក្នុងខេត្តកំពង់ធំព្រោះតែភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា។ 

បច្ចុប្បន្នអាជ្ញាធរកំពុងពិនិត្យលទ្ធភាពជាក់ស្តែងនិងស្នើទៅមន្ទីរកសិកម្មខេត្តត្រៀមគ្រប់ពូជស្រូវដើម្បីចែកជូនប្រជាពលរដ្ឋដែលមានប្រហែលមួយម៉ឺនគ្រួសារអាចបង្កបង្កើនផលឡើងវិញនូវពេលទឹកស្រក។

ជំនន់ភ្លៀងធ្វើឱ្យរលួយខូចស្រូវរបស់អ្នកភូមិអស់មួយម៉ឺនហិកតានៅខេត្តកំពង់ធំ

សូមរម្លឹកថា រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពទឹកជំនន់បង្កពីភ្លៀងធ្លាក់ជាប់ៗគ្នា ដែលអាចបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួន។ ក្នុងនោះមាន ស្រុកសណ្តាន់ ប្រសាទសំបូរ កំពង់ស្វាយ សន្ទុក ស្ទឹងសែនស្ទោង និងបារាយណ៍៕ រំចង់

ជំនន់ភ្លៀងធ្វើឱ្យរលួយខូចស្រូវរបស់អ្នកភូមិអស់មួយម៉ឺនហិកតានៅខេត្តកំពង់ធំ