យោងតាមនាយកដ្ឋានធារាសាស្ត្រ (RID) បានឱ្យដឹងថា ភាគខាងជើងប្រទេសថៃឥឡូវនេះកំពុងធ្វើឱ្យមានការលិចលង់នៅក្នុងទីក្រុងបាងកក ដោយអាជ្ញាធរបានត្រៀមខ្លួនជាស្រេចសម្រាប់ការហក់ឡើងទឹកមកលើច្រាំង។
ទឹកជំនន់ពីខេត្តភាគខាងជើងកំពុងហក់ចូលទីក្រុងបាងកក ដែលជំរុញដោយការហូរចេញយ៉ាងលឿនពីទំនប់ Chao Phraya ក្នុងខេត្ត Chai Nat ។ ទំនប់នេះមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងកម្រិតទឹកនៅខាងក្រោមឥឡូវទឹកកំពុងគំរាមកំហែងលើតំបន់ទំនាបកណ្តាល និងទីក្រុងបាងកក។
លោក Thanet Somboon ប្រធានការិយាល័យគ្រប់គ្រងទឹក និងជលសាស្ត្របានព្រមានថា អត្រាការហូរចេញទំនងជានឹងនៅត្រឹម ១,៣០០-១,៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារកម្ពស់ទឹកឡើងខ្ពស់ជាបន្តបន្ទាប់។
ការិយាល័យនឹងតាមដានយ៉ាងដិតដល់នូវជំនន់ទឹកភ្លៀងនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៅចន្លោះពេលនេះដល់ថ្ងៃទី ៤ ខែកញ្ញា ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត៕