Thai PBS បានផ្សាយថា ផ្លូវមួយចំនួននៅភូកេត ត្រូវទឹកជន់លិច ចំណែកនៅសហគមន៍ Ban Kata ឯណោះ អាជ្ញាធរបានជូនដំណឹងឲ្យប្រុងប្រយ័ត្នព្រោះថា ទឹកហូរខ្លាំងចុះពីលើភ្នំ Nak Kerd បានធ្វើឲ្យបាក់ថ្ម មកក្រោម។
បំណាក់ថ្មគឺជាអ្វីដែលមន្ត្រីកំពុងព្រួយបារម្ភព្រោះថា ហេតុការណ៍បែបនេះធ្លាប់កើតឡើងម្តងមកហើយកាលពីប៉ុន្មានថ្ងៃមុន ហើយបូករួមថែមការបាក់ដីភក់ មនុស្ស ១៣នាក់នៅ Ban Kata ត្រូវបាត់បង់ជីវិត ខណៈ១៩នាក់ទៀតរងរបួស៕