លោក វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម នឹងទទួលបានដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 11 តុលា 2022
លោក វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម នឹងទទួលបានដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចតេជោលើកឡើងថា លោក វេង សាខុន មិនបានបង្កបញ្ហាធ្ងន់ធ្ងរនោះឡើយគ្រាន់តែអ្វីដែលសម្តេចចង់បានតែមិនបាន។  

ការលើកឡើងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០២២។ ដោយប្រមុខរដ្ឋាភិបាលក៏បានចាត់ទុកលោក វេង សាខុន ជាមន្ត្រីល្អម្នាក់របស់ខ្លួនផងដែរ។

នៅក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលិខិតថ្វាយព្រះករុណាព្រះមហាក្សត្រ ដើម្បីតែងតាំងលោក វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោក វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម នឹងទទួលបានដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សូមរម្លឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែងលោក​ វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅថ្ងៃ​ដដែល​នោះដែរ​ សម្ដេចតេជោ​សែន​ នាយករដ្ឋមន្ត្រី​ក៍បាន​ចេញ​សេចក្ដី​សម្រេច​ចាត់​តាំង​លោក  អូន​ ព័ន្ធ​មុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​រដ្ឋមន្ត្រី​ស្ដី​ទី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​នេសាទ​ បន្ថែម​លេីមុខងារ​បច្ចុប្បន្ន​រហូត​ដល់​មានការ​តែងតាំង​ជាផ្លូវការណាមួយផ្សេងទៀត។

ហើយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នោះដែរលោក ឌិត ទីណា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋសភាជាតិ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។ លោក ឌិត ទីណា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល គឺជាកូនប្រុសរបស់លោក ឌិត មន្ទីរ កំពុងកាន់ដំណែងប្រធានតុលាការកំពូល៕ តាពេជ្រ