សហភាពអឺរ៉ុប ហៅកាត់ថា EU បានសម្រេចផ្តល់ហិរញ្ញប្បទានក្នុងទឹកប្រាក់ចំនួន ៧៩លានអឺរ៉ូ ប្រហាក់ប្រហែល ៨៦លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើអភិវឌ្ឍន៍លើវិស័យធំៗចំនួន៤ រួមមាន៖ ការអប់រំបច្ចេកទេស ថាមពលប្រកបដោយចីរភាព កសិកម្មប្រកបដោយចីរភាព ប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្ពុជា និងសហភាពអឺរ៉ុបនេះ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ រយៈពេល២ថ្ងៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនានេះ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ស្នងការសហភាពអឺរ៉ុប ក៏បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យផងដែរ៕