ផល​អាក្រក់​នៃ​ការ​ចង​សក់ និង​កត្តា​គួរ​ជៀស​វាង​មួយ​ចំនួន​ដែល​ស្រ្តី​គួរ​គប្បី​យល់​ដឹង

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 10 តុលា 2022
ផល​អាក្រក់​នៃ​ការ​ចង​សក់ និង​កត្តា​គួរ​ជៀស​វាង​មួយ​ចំនួន​ដែល​ស្រ្តី​គួរ​គប្បី​យល់​ដឹង

ការ​ទម្លាក់​សក់​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជួយលើកសម្រស់ទៅម៉ូដដែលស្ត្រីម្នាក់ៗចូលចិត្តគ្រាដែល​ស្ត្រី​មួយចំនួន​បាន​ងាក​មក​ជ្រើសរើស​ការ​ចងសក់​ជំនួស​វិញ ព្រោះតែ​វា​បង្ក​ផល​រំ​ខាន​ផ្សេងៗ​ដូចជាបាំង​ភ្នែក ចូល​មាត់ពេល​ទទួលទាន​អាហារ និងស្អុះស្អាប់​ពេល​ស្ថិតនៅ​ក្នុង​បរិយាកាស​ក្តៅ​ជាដើម។ប៉ុន្តែ​សកម្មភាព​បែបនេះ​រាល់ថ្ងៃ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​​ដោយ​មិនដឹង​ខ្លួន។ ដើម្បី​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ និង​នៅតែ​ស្រស់​ស្អាតមានកត្តាមួយចំនួន​គួរគប្បី​ជៀសវាង​ដូច​ខាងក្រោម៖

សក់​ជ្រុះ​ដែល​បង្ក​មក​ពី​ការ​ចង​កៅស៊ូរឹត​បន្តឹង​ខ្លាំងដូចដែល​ឃើញ​ជាក់ស្តែងរាល់ពេល​ស្រាយ​កៅស៊ូ​ចេញ យ៉ាងហោចណាស់​ក៏​មាន​សក់​ចាប់ពី ៣ ទៅ ៥សរសៃ​ដែរ​ដែល​ជាប់ជំពាក់​នៅនឹង​កៅស៊ូ ហើយ​នេះ​ក៏​ជា​ករណី​បង្ក​ឲ្យ​ដាច់​សក់​នៅពេល​ទាញ​កៅស៊ូ​ចេញពី​សក់​ផង​ដែរ។ លើស​ពីនេះ ការ​ចងសក់​ញឹកញាប់ និង​រឹត​បន្តឹង​ខ្លាំងពេក​អាច​បណ្តាល​ឲ្យ​សក់​បាក់​ភ្លី ជាប់​ផ្នត់ មិន​រលាស់​ត្រង់​ដូចមុន។

ផល​អាក្រក់​នៃ​ការ​ចង​សក់ និង​កត្តា​គួរ​ជៀស​វាង​មួយ​ចំនួន​ដែល​ស្រ្តី​គួរ​គប្បី​យល់​ដឹង

បើយើង​ការពារ​ប្រសើរ​ជាង​ព្យាបាល ប្រសិន​បើ​មិត្តៗ​នារី​មិន​ចង់​បង្ក​ហានិភ័យ​ដល់​សក់​របស់​ខ្លួនគួរ​ជៀសវាង​ធ្វើ​នូវ​ចំណុច​ទាំងនេះ៖

​កៅស៊ូ និង​ដង្កៀប​គឺជា​អាវុធ​ចម្បង​នៃ​ការ​ធ្វើឲ្យ​ដាច់​សក់ និង​ជ្រុះ ដូចនេះ​អ្នក​គួរ​ជំនួស​ប្រើ​របស់​ទាំងពីរ​នេះ ដោយ​ងាក​មក​ប្រើ​ក្រណាត់​ឬ​ខ្សែចង​បែប​យឺតៗ​វិញ​ទើប​ប្រសើរ។

​ការ​ចងសក់​រឹត​តឹង​ខ្លាំង​អាច​ធ្វើឲ្យ​សក់​ជ្រុះ ពិសេស​បំផុត​សម្រាប់​អ្នកមាន​សក់​ស្ងួត សក់​ខូចសក់សំពោង និង​បែក​ចុង​ជាដើម។

​នៅពេល​សក់​សើម ស្ថានភាព​សក់​នឹង​មាន​សភាព​ខ្សោយ​បំផុត ដែល​នៅពេល​ចង​ជាមួយ​កៅស៊ូ វា​នឹង​ធ្វើឲ្យ​ដាច់ ឬ​ជំពាក់​ជាប់​កៅស៊ូ​នៅពេល​ស្រាយ​ចេញ​វិញ។

ផល​អាក្រក់​នៃ​ការ​ចង​សក់ និង​កត្តា​គួរ​ជៀស​វាង​មួយ​ចំនួន​ដែល​ស្រ្តី​គួរ​គប្បី​យល់​ដឹង

ការជៀសវាង​ការ​ចងសក់​លើកឡើង​លើ​ម៉ូដ​ដដែលៗ ដោយ​ងាក​មក​ចងសក់​បែប​ស្រាលៗ​វិញ​ដូចជា ចង​ត្រឹម​កញ្ចឹងក ចង​ទម្លាក់​ទៅ​ចំហៀង ឬ​ក្រង​បែប​ធូរៗ​ជាដើម។

​ដើម្បី​រក្សា​សក់​ឲ្យ​នៅតែ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ។ ក្រៅពី​ការ​រៀបរាប់​នៅ​ខាងលើ​អាច​សបញ្ជាក់​ឲ្យ​ឃើញថា ការ​ទម្លាក់​សក់​គឺ​ប្រសើរ​ជាង​ការ​ចងសក់ ដូចនេះ​គួរ​ទម្លាក់​សក់​ឲ្យបាន​ច្រើនជាង​ការ​ចងសក់​ទើប​ប្រសើរ ពិសេស​ទម្លាក់​នៅពេល​ចូលគេង ហើយ​ប្រសិនបើ​ដាច់ខាត​ទម្លាក់​សក់​មិនបាន​គួរ​ប្រើ​ប្រេងលាបសក់​មុន​ពេល​ចងសក់​ដើម្បីកុំឲ្យ​កៅស៊ូ​ជំពាក់៕