ប៉ូលិស​រឹបអូស​បានថ្នាំ​ញៀន​ ១២​លាន​គ្រាប់​ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​ ដែលជាការបង្ក្រាបដ៏ធំបំផុត

ពិភពលោក
ថ្ថ្ងៃសុក្រ 14 មិថុនា 2024

ប៉ូលិស​រឹបអូស​បានថ្នាំ​ញៀន​ ១២​លាន​គ្រាប់​ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​ ដែលជាការបង្ក្រាបដ៏ធំបំផុត
 

មន្ត្រីប៉ូលីសមកពីប៉ុស្តិ៍ Li បើកប្រតិបត្តិការស្ទាក់ចាប់សកម្មភាពរត់ពន្ធគ្រឿងញៀនប្រភេទមេតំហ្វេតាមីនដែលបានបង្កប់ទុកក្នុង ធុងចិញ្ចឹមឃ្មុំក្នុងបំណងបោកបញ្ឆោតប៉ូលិស។ ជាលទ្ធផលរកឃើញចំនួន ១២លានគ្រាប់។

ប៉ូលិស​រឹបអូស​បានថ្នាំ​ញៀន​ ១២​លាន​គ្រាប់​ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​ ដែលជាការបង្ក្រាបដ៏ធំបំផុត

ការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតពុំធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍បានធ្វើឡើងកាលពីថ្ងៃទី១៣ មិថុនា ដោយសមត្ថកិច្ចចម្រុះបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យមួយនៅ Wang Din នៅលើផ្លូវ Phahonyothin ឃុំ Pa Phai ស្រុក Li ខេត្ត Lamphun ។ ក្នុង​ប្រតិបត្តិការ​នោះសមត្ថកិច្ច​បាន​ឃាត់​រថយន្ត​តូយ៉ូតា​សង្ស័យ​មួយ​គ្រឿង និង​រថយន្ត​ម៉ាក Isuzu ពណ៌ស មាន​ស៊ុម​ដែក​នៅ​ខាង​ក្រោយ។ ប៉ូលិស​រឹបអូស​បានថ្នាំ​ញៀន​ ១២​លាន​គ្រាប់​ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​ ដែលជាការបង្ក្រាបដ៏ធំបំផុត

រថយន្តទី១ បើកបរដោយឈ្មោះ ចាន់ណារ៉ុង អាយុ៣៧ឆ្នាំ មកពីខេត្តឈៀងម៉ៃ និងទី២ បើកបរដោយឈ្មោះ សារ៉ាវុធ អាយុ៤៩ឆ្នាំ មកពីខេត្តឈៀងរ៉ៃ។ ពេល​ត្រួតពិនិត្យ​រថយន្ត Isuzu មន្ត្រី​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ឈើ​គ្រញូង​សម្រាប់​ចិញ្ចឹម​ឃ្មុំ ។ នៅ​ក្នុង​ធុង​ទាំងនេះ គេ​បាន​រក​ឃើញ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​លាក់​ទុក៕

ប៉ូលិស​រឹបអូស​បានថ្នាំ​ញៀន​ ១២​លាន​គ្រាប់​ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​ ដែលជាការបង្ក្រាបដ៏ធំបំផុត