មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ

ពិភពលោក
ថ្ថ្ងៃអាទិត្យ 25 សីហា 2024
មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ

លោកស្រី Tan Dunci នៃនាយកដ្ឋានជាតិពុលគ្លីនិកនៃមន្ទីរពេទ្យ Linkou Chang Gung Memorial ប្រទេសចិន ព្រមានថា ជាតិពុលដែលមានសារធាតុបង្កមហារីកអាចមាននៅជុំវិញ នៅកន្លែងដែលធ្លាប់ស្គាល់ច្រើន ដែលយើងប្រើរាល់ថ្ងៃដោយមិនដឹងអំពីវា។

យ៉ាងណាគាត់បានចែករំលែកថា ក្នុងពេលបំពេញការងារគាត់បានជួបគ្រួសារមួយដែលមនុស្ស ៤នាក់កើតជំងឺមហារីកថ្លើម ដោយសារតែប្រើចង្កឹះឈើ។ មនុស្សដំបូងដែលរកឃើញជំងឺនេះគឺលោកតាអាយុជិត ៧០ឆ្នាំ ហើយត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែឈឺពោះខ្លាំង។ ដំបូងឡើយគ្រួសាររបស់គាត់គិតថាគាត់ចាស់មានចំណង់អាហារមិនល្អហើយតែងតែផឹកស្រា ដូច្នេះមហារីកមិនពិបាកយល់ទេ។ បន្ទាប់មកកូនប្រសារស្រីរបស់គាត់ដែលជាស្ត្រីមេផ្ទះពេញម៉ោងក្នុងវ័យ ៤០ឆ្នាំក៏បានរកឃើញជំងឺមហារីកថ្លើមដែរ។

មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ

បន្ទាប់ពីសមាជិកគ្រួសារទាំងសងខាងមានជំងឺមហារីកដូចគ្នា ប៉ុន្តែមិនទាក់ទងគ្នាដោយឈាម ស្ត្រីមេផ្ទះមានការសង្ស័យក៏អញ្ជើញគ្រូពេទ្យជំនាញមកពិនិត្យលំនៅដ្ឋាន។ នឹកស្មានមិនដល់ពេលដែលចូលផ្ទះបាយភ្លាម អ្នកជំនាញពុលបានស្រែកថា បើមិនឆាប់យកចង្កឹះឬស្សីដែលមានផ្សិតខ្មៅបែបនេះចេញទេ វាមិនខុសពីផឹកថ្នាំពុលឡើយ។ វាមានផ្ទុកសារធាតុពុល Aflatoxin ដែលបង្កមហារីក។

នៅពេលដែលគាត់ដឹងថា មហារីកថ្លើមកើតចេញពីចង្កឹះផ្សិត នាងក៏ប្រញាប់ស្តាប់អ្នកជំនាញ និងយកក្រុមគ្រួសារដែលនៅសល់មកពិនិត្យ។ លទ្ធផលបានរកឃើញថា កូនទាំងពីររបស់នាងទាំងពីរមានជំងឺដូចគ្នា សំណាងល្អនៅដំណាក់កាលដំបូង។

មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ

យោងតាមលោកស្រីវេជ្ជបណ្ឌិតដដែលបានបញ្ចាក់ថា មិនត្រឹមតែចង្កឹះផ្សិតទេ ជ្រុញ ឬអាហារដែលមានផ្សិតសុទ្ធតែមានផ្ទុកជាតិពុល Aflatoxin ដែលបណ្តាលឲ្យកើតមហារីកថ្លើម និងជំងឺជាច្រើនទៀត។ សារធាតុនេះត្រូវបានចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថាជាសារធាតុបង្កមហារីកកម្រិត១ Aflatoxin គឺពុលជាងអាសេនិចដល់ទៅ ៦៨ ដង និងពុលជាងប៉ូតាស្យូមស៊ីយ៉ានីត ១០០ដង។ ក្រៅពីមហារីកបរិមាណតិចតួចក៏អាចបណ្តាលឲ្យពុល និងស្លាប់ដោយសារជំងឺខ្សោយថ្លើម និងខ្សោយតម្រងនោមស្រួចស្រាវ។

មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ

ដោយសារតែក្នុងអំឡុងពេលប្រើប្រាស់ពួកវានឹងក្លាយទៅជាគ្រើមប្រេះងាយស្រូបទឹក និងសំណល់អាហារ ខណៈពេលដែលពិបាកសម្អាតយ៉ាងខ្លាំង។ យូរៗទៅ វាងាយនឹងសើម ផ្សិត ហើយ Aflatoxin លេចឡើង។ ដូច្នេះប្រសិនបើរកឃើញថាចង្កឹះមានស្នាមប្រេះឬផ្សិត សូមបោះវាចោល  ឬអាចដូរវា៣ទៅ៦ខែម្ដង៕

មួយគ្រួសារកើតជំងឺមហារីកថ្លើមទាំងអស់ ព្រោះមិនប្ដូរចង្កឹះដែលប្រើរាល់ថ្ងៃ