ក្រុមហ៊ុនស្រាបៀរ Heineken បិទរោងចក្រនៅវៀតណាម ព្រោះការលក់ធ្លាក់ចុះខ្លាំង

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 27 មិថុនា 2024
ក្រុមហ៊ុនស្រាបៀរ Heineken បិទរោងចក្រនៅវៀតណាម ព្រោះការលក់ធ្លាក់ចុះខ្លាំង

ក្រុមហ៊ុន Heineken បានប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែងនៅទីតាំងនៅក្នុងខេត្ត Quang Nam ប្រទេសវៀតណាម ដោយសារការលក់មានការថយចុះខ្លាំង។ នេះបើតាមយោងតាមសារព័ត៌មាន VNExpress។

ក្រុមហ៊ុនក៏បានចេញសេចក្ដីថ្លែងការណ៍ឱ្យដឹងថា «ពួកយើងនឹងបញ្ឈប់រាល់សកម្មភាពទាំងអស់នៅក្នុងរោងចក្រមួយនេះ ហើយក៏កំពុងស្វែងរកក្រុមហ៊ុនផ្សេងៗ ដែលចង់ទិញយកវា។ ពួកយើងគ្មានបំណងបន្តប្រតិបត្តិការ នៅក្នុងរោងចក្រនៃខេត្ត Quang Nam នេះនាពេលអនាគតឡើយ»។

ក្រុមហ៊ុនស្រាបៀរ Heineken បិទរោងចក្រនៅវៀតណាម ព្រោះការលក់ធ្លាក់ចុះខ្លាំង

ចំពោះការបិទរោងចក្រនេះភាគីក្រុមហ៊ុន Heineken ក៏បានជួយសម្រួលដល់បុគ្គលិកក្នុងរោងចក្រ ដោយមួយចំនួនធំនឹងផ្ទេរទៅធ្វើការនៅរោងចក្រផ្សេងទៀតក្នុងប្រទេសវៀតណាម ខណៈមួយចំនួនទៀត នឹងត្រូវបានក្រុមហ៊ុនផ្ដល់សំណងជាលុយសុទ្ធ ដែលមានទំហំច្រើនជាងកិច្ចកុងត្រារបស់ពួកគេ។

បញ្ជាក់ផងដែរថា  ក្រុមហ៊ុន Heineken មានរោងចក្រផលិតស្រាបៀរចំនួន ៥កន្លែងនៅប្រទេសវៀតណាម បន្ទាប់ពីប្រកាសបិទរោងចក្រក្នុងខេត្ត Quang Nam ខណៈក្រុមហ៊ុននេះគឺបានបណ្ដាក់ទុននៅវៀតណាមជាង ១ពាន់លានដុល្លារ និងបង្កើតឱកាសការងាររហូតដល់ ២៥០ ០០០កន្លែងឯណ្ណោះ៕

ក្រុមហ៊ុនស្រាបៀរ Heineken បិទរោងចក្រនៅវៀតណាម ព្រោះការលក់ធ្លាក់ចុះខ្លាំង